ដោយៈ សេង ពិសិដ្ឋ
ព្រះវិហារៈផ្លែមៀននិងផ្លែតាង៉ែនចំនួន១០តោន ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មកប្រគល់ជូនដល់ទីបញ្ជាការ កង ពលធំអន្តាគមន៍លេខ៣តាមរយៈ ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង នាយករងខុទ្ទកាល័យសម្តេចតេជោជូនដល់ទីបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ដែលកំពុងឈរជើងការពារគោលដៅទឹសទី១ប្រាសាទព្រះវិហារ នៅតាមខ្សែរបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងចែកបន្តតាមបណ្ដាកងពលតូចមានកង ពលតូចអន្តាគមន៍លេខ៧ /៨ /៩យកទៅចែកចាយបន្តដល់កងឯកភាពចំណុះ កងពលតូច ទាំង៣ដើម្បីបរិភោគផងដែរ។
ពិធីប្រគល់និងទទួលនេះផងដែរ ធ្វើឡើងនៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ នេះ ក្រោម អធិបតីភាព ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរងកងទ័ពជើងគោក និងជាមេ បញ្ជាការកងពលធំអន្តរាគមន៍លេខ៣ និងជាគណៈបញ្ជាការសមរភូមិទឹសទី១ប្រាសាទ ព្រះវិហារ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ស្រី ឌឹក បានគោរពថ្លែងអំណរគុណយ៉ាងជ្រៀល ជ្រៅដោយ ស្មោះស្ម័គ្រអស់ ពីដួងចិត្ត ចំពោះសម្តេចទាំងទ្វេរ ដែលតែងតែគិតគូរអំពីសុខ ទុក្ខរបស់ កូនចៅក្រោមឱវាទ ក៍ដូចជាកងកម្លាំងដែលមានទួនាទី ភារៈកិច្ចឈរជើងការពារ បូរភាព ដែនដីជូនជាតិមាតុភូមិ។
ជាចុងក្រោយឯកឧត្ដម មេបញ្ជាការ សូមគោរពជូនពរសម្ដេចទាំងទ្វេរ មានសុខភាពល្អ កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ ឈ្នះអស់មារសត្រូវ បន្តដឹកនាំប្រទេសឈានទៅរកភាព រីកចម្រើនលើគ្រប់វិស័យ ពិសេសសូមឲ្យចៀសផុតពីជំងឺកាចសាហាវកូវិដ១៩ ដែលកំពុងរាត បាតក្នុងប្រទេសយើង។
សូមបញ្ជាក់ផងថា ផ្លែមៀននិងតាង៉ែនចំនួន១០តោននេះ កងពលធំលេខ៣ទទួលបានចំនួន៣ តោន កងពលតូចលេខ៧ ចំនួន៣តោន កងពលតូចលេខ៨ចំនួន៣តោន កងពលតូចលេខ៩ ចំនួន៣តោន និងក្រុមការងារចាក់វ៉ាក់សាំងនៅខេត្តសៀមរាបចំនួន១តោន ផងដែរ៕