ព្រះវិហារៈ នាល្ងាចថ្ងៃសៅរ៍ ទី២១ ខែសីហា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តព្រះវិហារ មានរៀបចំពិធីប្រគល់-ទទួលផ្លែតាង៉ែន និងគ្រឿងឧបភោគ បរិភោគមួយចំនួនទៀត ទៅដល់មន្ទីរសុខាភិបាលខេត្ត កងកំលាំងទាំងបី និងកុមារកំព្រា ក្រោមអធិបតីភាព ឯកឧត្តម យ៉ុង គឹមហ៊ាន អភិបាលរងខេត្ត តំណាងឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្ត ដែលពិធីនេះ ធ្វើឡើងក្នុងបរិវេណសាលាខេត្តព្រះវិហារ ។
តាមរយៈនៃការចុះប្រមូលទិញផលិតផលផ្លែមៀន(តាង៉ែន) នាពេលនេះ គឺធ្វើឡើងស្របពេល ដែលស្ថានភាពនៃជំងឺកូវីដ១៩ កំពុងមានការឆ្លងទាំងនៅក្នុងប្រទេសនិងក្រៅប្រទេស បានធ្វើឱ្យមានផលប៉ះពាល់ដល់ដំណាំមៀន(តាង៉ែន)របស់ប្រជាកសិករជួបនឹងបញ្ហាកង្វះទីផ្សារ ។ដោយមើលឃើញប្រជាកសិករកំពុង់ជួបការលំបាក រាជរដ្ឋាភិបាលក៏ដូចជាថ្នាក់ដឹកនាំ មន្ត្រីរាជកា ឧកញ៉ាជាច្រើនរូប បានចូលរួមជួយសំរួលដល់ប្រជាកសិករ ក្នុងការទិញផ្លែមាន និងផ្លែតាង៉ែន ជាច្រើនតោន ដើម្បីលើកកំពស់ដល់កសិករក្នុងការដំណាំកសិកម្ម ។
ទោះជាយ៉ាងណាក៏ដោយក៏រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោហ៊ុន សែន តែងតែយកចិត្តទុកដាក់ខ្ពស់ និងជួយសម្រួលដល់ប្រជាពលរដ្ឋដែលកំពុងជួបការលំបាក ។