ខេត្តកំពង់ឆ្នាំងៈនៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ នេះ លោកជំទាវ តុង ណារី សមាជិកក្រុមលេខាសម្ដេចតេជោសែន និងជាប្រធានសម្ពន្ធយុវជនស្រលាញ់សន្តិភាព សាខាខេត្តកំពង់ឆ្នាំង លោក.សោមស៉ីណាត.ប្រធានមន្ទីរការងារខេត្តកំពង់ឆ្នាំង និងអភិបាលស្រុកសាមគ្គីមានជ័យ និងមន្ត្រីរាជការ អាជ្ញាធរភូមិ ឃុំ តំណាងអោយក្រុមហ៊ុនរោងចក្រហឹរ៉ាយហ្សិន រោងចក្រខេនស៊្ពត និងសប្បុរសជន បានចុះសាកសួរសុខទុក្ខនិងនាំយកថវិកាសម្ភារៈគ្រឿងឧបភោគបរិភោគមួយចំនួនទៅប្រគល់ជូនគ្រួសាររងគ្រោះដោយភ្លើងឆេះផ្ទះបណ្ដាលឲ្យស្លាប់កូនចំនួន ២នាក់និងខូចខាតទ្រព្យសម្បត្តិមួយចំនួនធំ ដែលមានប្ដីឈ្មោះ ហែម វាសនា អាយុ៣៥ឆ្នាំ និងប្រពន្ធឈ្មោះ ម៉ី ផាន់ណា អាយុ៣០ឆ្នាំ នៅភូមិពោរិទ្ធិគ្រៃ ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
មានប្រសាសន៍ក្នុងឱកាសនោះលោកជំទាវ តុង ណារី និងលោកប្រធានមន្ទីការងារខេត្តលោក.សោមស៉ីណាត.បានមានប្រសាសន៍ពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងចូលរួមរំលែកនៅមរណទុក្ខ របស់សម្ដេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តី និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែនប្រធានកាកបាទក្រហមកម្ពុជា និង ឯកឧត្តម ប៉ាន់ ខែមប៊ុនថន នាយករងខុទ្ទកាល័យសម្ដេចតេជោសែន និងជាប្រធាន
ប្រតិបត្តិសម្ពន្ធយុវជនស្រលាញ់សន្តិភាព កន្លងមកសម្តេចនិងឯកឧត្តមតែងតែគិតគូរពីសុខទុក្ខប្រជាពលរដ្ឋរងគ្រោះគ្រប់ទីកន្លែងដោយមិនប្រកាន់ពូជសាសន៍និងនិន្នាការនយោបាយឡើយ។
លោកជំទាវ តុង ណារី បានមានប្រសាសន៍បន្តថាៈក្នុងនាមលោកជំទាវនិងសហការីសូមចូលរួមសោកស្ដាយ និងចូលរួមរំលែកនូវមរណៈទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារសពនិងសូមឧទ្ទិសដល់ដួងវិញ្ញាណក្ខន្ធក្មួយទាំងសូមទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
លោកជំទាវ តុង ណារី ក៏បានផ្តាំផ្ញើដល់ក្រុមគ្រួសាររងគ្រួសារត្រូវថែទាំសុខភាពអោយបានល្អអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងចូលរួមអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលគឺ ៣ការពារ ៣កុំ អោយបានជាប់ជាប្រចាំ។
លោកជំទាវ តុង ណារី ក៏បានថ្លែងនូវអំណរគុណក៏ជ្រាលជ្រៅចំពោះលោកប្រធានមន្ទីរការងារខេត្តកំពង់ឆ្នាំង លោកអភិបាលស្រុកសាមគ្គីមានជ័យ និងសប្បុរសជននានា មានលោក លោកស្រីតំណាងរដ្ឋបាលរោងចក្រហឹរ៉ាយហ្ស៊ិន រោងចក្រខេនស្ព័តដែលបានចូលរួមជួយឧបត្ថម្ភដល់គ្រួសាររងគ្រោះខាងលសូមលោកលោកស្រីមានសុខភាពល្អនិងទទួលបានជ័យជម្នះគ្រប់ភារកិច្ច៕ដោយ៖ សុក្ខារិន