ឯកឧត្ដម ច័ន្ទ សុភ័ក្ដ្រា សមាជិកអចិន្រៃ្ដយ៍គណបក្សខេត្ដ នឹងជាប្រធានក្រុមការងារថ្នាក់ ខេត្ដចុះជួយស្រុកឆែប បានអញ្ជើញនាំយកនូវសម្ភរៈទេយ្យទាន នឹងបច្ច័យមួយចំនួន ទៅប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សា នៅវត្តសុវណ្ណគិរី ហៅវត្តឆែប

ព្រះវិហារ៖នៅរសៀលថ្ងៃទី  ១៨  ខែសីហា  ឆ្នាំ ២០២១នេះឯកឧត្ដម  ច័ន្ទ  សុភ័ក្ដ្រា  សមាជិកអចិន្រៃ្ដយ៍គណបក្ស ខេត្ដ  នឹងជាប្រធានក្រុមការងារថ្នាក់ខេត្ដចុះជួយស្រុកឆែប  បានអញ្ជើញនាំយកនូវសម្ភរៈទេយ្យទាន នឹងបច្ច័យមួយចំនួន ទៅប្រគេនដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សា  នៅវត្តសុវណ្ណគិរី  ហៅវត្តឆែប ។

ក្នុងឱកាសនោះដែរឯកឧត្តមក៏បាននាំយកនូវអំណោយរួមមាន៖អង្ករ  ៥បេ ទឹកផ្លែឈើ  ៣កេស ទឹកសុទ្ធ  ៣កេស ទឹកត្រី  ៤យួរ ទឹកស៊ីអ៊ីវ  ៤យួរ មីម៉ាៗ  ៥កេស ត្រីខ  ១កេសធំ និងបច្ច័យ  ១.០០០.០០០រៀល ផងដែរ។

បន្ទាប់មក  ឯកឧត្ដម  ប្រធាន ក៏បានបន្តដឹកនាំក្រុមការងារចុះទៅសួសុខទុក  នឹងនាំយកអំណោយ មួយចំនួនជូនដល់ប្រជាពលរដ្ឋក្រីក្រលំបាកហើយ មានជំងឺប្រចាំកាយដែលកំពុងសម្រាក ព្យាបាលនៅលំនៅដ្ឋាន  ចំនួន២គ្រួសារ  ដែលគ្រួសារទី១  ឈ្មោះ  វ៉ាន់  មុត  រស់នៅភូមិឆែបកើត  ឃុំឆែប១  ទទួលបានអំណោយរួមមាន៖ អង្ករ  ៥០គីឡូក្រាម មី  ២កេស ទឹកស៊ីអ៊ីវ  ១យួរ ទឹកត្រី  ១យួរ  ទឹកសុទ្ធ  យួរ៥  ទឹកផ្លែឈើ  ១កេស   នឹងថវិការ ចំនួន  ១៥០.០០០រៀល

គ្រួសារទី២  ឈ្មោះ  ផាន់  ស៊ុ  ភេទស្រី  ដែលជួបគ្រោះថ្នាក់បាក់ជើង  នឹងកូនស្វិតជើងនៅលើរទេះ  រស់នៅភូមិឆែបក្រសាំង  ឃុំឆែបមួយ  ស្រុកឆែប  ទទួលបាន  រួមមាន៖អង្ករ  ៣បេ  ស្មើ៧៥គីឡូ មីម៉ាៗ  ៣កេស ទឹកស៊ីអ៊ីវ  ២យួរ ទឹកត្រី  ១យួរ ទឹកសុទ្ធ  ២កេស  ទឹកផ្លែឈើ  ៣កេស  នឹងថវិការ ចំនួន  ២០០.០០០រៀលផងដែរ៕ដោយ៖សេង ពិសិដ្ឋ

You might like

Leave a Reply

Your email address will not be published. Required fields are marked *