ឯកឧត្តម ជាម ច័ន្ទសោភ័ណ ផ្តល់អំណោយលើកទឹកចិត្តមន្ត្រីនគរបាលខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ :  ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងជាប្រធានគណកម្មការ ខេត្តប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ និងលោកជំទាវ ម៉េង វ៉ាន់ដានីន នាព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១នេះ  បាននាំយកអំណោយជាស្បៀងអាហារ  និងថវិកា សម្រាប់ផ្គត់ផ្គង់តម្រូវការ ក៏ដូចជាការលើកទឹកចិត្តដល់មន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ដើម្បីបន្តអនុវត្តន៍ការការពារសុខសុវត្ថិភាពជូនពលរដ្ឋ ពិសេសការងារប្រយុទ្ធ ប្រឆាំង នឹងជំងឺកូវីដ១៩។

ក្នុងឳកាសជួបសំណេះសំណាលនោះ ឯកឧត្តម ជាម ច័ន្ទសោភ័ណ បានកោតសរសើរចំពោះ លោក ម៉ុន មាគ៍ា ស្នងការនគរបាលខេត្តត្បូងឃ្មុំ និងមន្ត្រីនគរបាលទូទាំងខេត្ត ចំពោះការងារអនុវត្តកន្លងមកយ៉ាងសស្រាក់សស្រាំក្នុង ការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

ឯឧត្តម ជាម ច័ន្ទសោភ័ណ បានជំរុញដល់មន្ត្រីនគរបាលទាំងអស់  ត្រូវបន្តធ្វើកិច្ចការពារសុខសុវត្ថិភាពសណ្តាប់ធ្នាប់សាធារណៈ  ជូនប្រជាពលរដ្ឋឲ្យបានកាន់តែល្អប្រសើរ ស្របតាមគោលនយោបាយ «ភូមិ-ឃុំមានសុវត្ថិភាព» របស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសត្រូវអនុវត្តន៍ឲ្យខាងតែបាននូវ វិធានការ  «៣ការពារ  ៣កុំ»  ហើយ ត្រូវ ប្រយ័ត្នប្រយែងចំពោះសុខភាព ពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ និងការបំរែបំរួលអាកាសធាតុ ផងដែរ  ។

ក្នុងឱកាស នោះ  ឯកឧត្តម ជាម ច័ន្ទសោភ័ណ និងលោកជំទាវ ក៏ បានធ្វើការប្រគល់ជូននូវស្បៀងអាហារដល់ស្នងការនគរបាលខេត្តរួមមាន អង្ករ២៥០០គីឡូក្រាម ម៉ាស៥០០០ អាកុល៦០លីត្រ ទឹកសុទ្ធ១០០កេស បន្លែធម្មជាតិមួយចំនួន និងថវិកាចំនួន៥លានរៀល ផងដែរ  ៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *