សៀមរាបៈ កាលពីវេលាម៉ោង ប្រមាណ ១២ និង ៣០នាទី ថ្ងៃទី១៧ ខែសីហា ឆ្នាំ ២០២១ កម្លាំង រដ្ឋបាល ព្រៃខេត្តសៀមរាប ដឹកនាំដោយ លោក លី សុផា នាយរងខណ្ឌរដ្ឋបាល ព្រៃឈើបន្ទាយស្រី បានធ្វើការឃាត់រថយន្តដឹកទំនិញមួយគ្រឿង របស់ ក្រុមហ៊ុន វីរៈ ប៊ុនថាំ នៅ តាមបណ្តោយផ្លូវជាតិលេខ៦៧ ស្ថិតក្នុងភូមិគោកឬស្សី ឃុំបល័ង្គ ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដោយ ចោទថា រថយន្តនោះ លួចបង្កប់ដឹកសត្វតុកកែខុសច្បាប់។
លោក លី សុផា បានលើកថា រថយន្តរបស់ក្រុមហ៊ុនក្រុមហ៊ុនវីរ: ប៊ុនថាំ នោះ បាន ចេញដំណើរពីខេត្តមណ្ឌលគីរី ហើយចូលយកអីវ៉ាន់នៅតាមសាខាក្នុងខេត្តនានា រហូតមក កាន់ខេត្តសៀមរាប។ ចំពោះសត្វតុកកែ ដែលពួកគេដឹកនោះ គឺយកពីខេត្តព្រះវិហារ មានចំនួន ២កេស ស្មើនឹង៩៨៤ក្បាល។
បច្ចុប្បន្នរថយន្តខាងលើ ត្រូវបានកម្លាំងរដ្ឋបាលព្រៃឈើស្រុកបន្ទាយស្រី ដកហូតមក រក្សាទុកដើម្បីធ្វើការពិន័យតាមច្បាប់ស្តីពីព្រៃឈើឆ្នាំ២០០២។
ក្រោយពីការឃាត់ ចាប់រថយន្តនោះ អាខោនផេករបស់ក្រុមហ៊ុនវីរៈប៊ុនថាំ បានអះអាង នៅ លើ បណ្តាញ សង្គម របស់ខ្លួនថា ខ្លួនជាក្រុមហ៊ុនដឹកជញ្ជូន មិន មាន ពាក់ព័ន្ធនឹងបញ្ញើ នោះទេ ព្រោះជាគោលការណ៍ក្រុមហ៊ុនទទួលបញ្ញើរគ្មានសិទ្ធឆែកមើលទំនិញភ្ញៀវនោះទេ តែក្រុមហ៊ុនតែងតែសហការជាមួយសមត្ថកិច្ចជានិច្ច បើមានករណីសង្ស័យណាមួយ។
ជាមួយ គ្នា នេះ ក្រុមហ៊ុនក៏ បាន លើក ជា សំណួរ ដែរថា បញ្ញើរទាំងនោះមានទាំងវិក័ត្រ ទទួល ផ្ញើរ ហើយលេខអ្នកផ្ញើរ អ្នកទទួល ទីតាំងអ្នកផ្ញើរ និងពត៌មានផ្សេងៗទៀត ហេតុអីលោក លី សុផា មិនទៅចាប់អ្នកប្រព្រត្តិទៅ បើតុកកែខុសច្បាប់ពិតមែន?
បើតាម ការ បញ្ជាក់របស់ ក្រុមហ៊ុនវីរៈប៊ុនថាំ នៅពេល ចាប់ភ្លាម ក្រុមមន្រ្តីរដ្ឋបាលព្រៃឈើ បាន ទាមទារពិន័យជាប្រាក់ចំនួន 30,000$ ជាថ្នូរក្នុងការដោះលែង៕SKS