ប៉ូលិសដែលបាញ់ឆ្កែ! នឹងមិនមកធ្វើការ លោក អ៊ុន សំអាត ឥឡូវសម្តេចក្រឡាហោម ស ខេង សម្រេច ដកមុខដំណែង ឋានន្តរស័ក្តិ និងបណ្តេញចេញពីក្របខ័ណ្ឌនគរបាលជាតិ

ភ្នំពេញ ៖  ប្រជាពលរដ្ឋនិងមន្ត្រីរាជការតាមមន្ទីរជុំវិញខេត្ត ក៏ដូចជានាយ នាយរង នគរបាល ខេត្តកណ្តាល បានដឹងគ្រប់គ្នារួចមកហើយថា, កន្លងទៅ លោកអនុសេនីយ៍ឯក អ៊ុន សំអាត នាយរងផ្នែកនគរបាលយុត្តិធម៌នៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ចំណុះស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ធ្លាប់បានដកកាំភ្លើងបាញ់សត្វឆ្កែទាំងយប់ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ច។ ក្នុងនោះក៏មានការឃាត់ខ្លួនផងដែរដើម្បីអនុវត្តពិន័យកងកម្លាំង។ ប៉ុន្តែបុគ្គលខាងលើនេះនៅតែបង្ហាញនូវភាពគឃ្លើន តាមរយៈបញ្ចេញសារសំឡេងដែលបាន ឲ្យមន្ត្រីនគរបាលមួយចំនួនបានស្ដាប់ គាត់ហាក់បីដូចជា មានអត្តចរិតមិនសមរម្យជា មន្ត្រីនគរបាលយុត្តិធម៌ ក្នុងនោះហ៊ានទាំងប្រើពាក្យមិនសមរម្យថា ខ្លួនជាមន្ត្រី នគរបាលជាតិពិតប្រាកដមែន ប៉ុន្តែក្នុងមួយសប្តាហ៍ មកធ្វើការតែមួយថ្ងៃប៉ុណ្ណោះ។

ទីបំផុត ! សម្ដេចក្រឡាហោម សខេងឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្រេច ៖

ប្រការ១…ត្រូវបានអនុវត្តវិន័យចំពោះអនុសេនីយ៍ឯក អ៊ុន សំអាត អត្តលេខ ៦៥១៤៤ នាយរងផ្នែកនគរបាល យុត្តិធម៌ នៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ចំណុះស្នងការដ្ឋាននគរបាលខេត្តកណ្តាល ក្រោមរូបភាព ដកហូតមុខតំណែង ឋានន្តរស័ក្តិ និងបណ្តេញចេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ។ មូលហេតុ ល្មើសវិន័យរបស់កងកម្លាំងនគរបាលជាតិ ។

ប្រការ២…ប្រាក់បៀវត្ស និងរបបឧបត្ថម្ភផ្សេងៗត្រូវកាត់ផ្ដាច់ និងលុបចេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិចាប់ពីខែវិច្ឆិកា ឆ្នាំ២០២១ តទៅ។

ប្រការ៣…បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងប្រកាសនេះទុកជានិរាករណ៍។

ប្រការ ៤…អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ប្រធាននាយកដ្ឋាន បុគ្គលិក ប្រធាននាយកដ្ឋាន-អង្គភាពពាក់ព័ន្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល និង សាមីខ្លួនដែលមានឈ្មោះក្នុងប្រការ១ ត្រូវអនុវត្តតាមប្រកាសនេះ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

សូមបញ្ជាក់ផងដែរថា មជ្ឈដ្ឋានទូទៅរបស់ប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ មានការគាំទ្រយ៉ាងខ្លាំងចំពោះចំណាត់ការខាងលើនេះ ខណៈមន្ត្រីនគរបាល យុត្តិធម៌បានប្រព្រឹត្តអំពើល្មើសនឹងច្បាប់ ពិសេសក៏ជាសារផ្ញើឱ្យមន្ត្រីនគរបាលក៏ដូច ជាកងកម្លាំង ទាំងអស់ត្រូវតែមានវិន័យ គោរពអនុវត្តច្បាប់ និងបម្រើប្រជាពលរដ្ឋដោយគ្មានលក្ខខ័ណ្ឌ ៕SKS

You might like

Leave a Reply

Your email address will not be published. Required fields are marked *