ឯកឧត្តម អម សុភា អភិបាលរងខេត្ត រួមនិងក្រុមការងារបាននាំយកស្បៀង និងសម្ភារៈការពារជំងឺកូវីដ១៩ ផ្តល់ជូនមណ្ឌលព្យាបាលអ្នកជំងឺកូវីដ១៩កំរិតស្រាលនៅស្រុកបរិបូណ៌

ខេត្តកំពង់ឆ្នាំង :  រសៀលថ្ងៃទី ១៧ ខែសីហា ឆ្នាំ២០២១នេះ ឯកឧត្តម អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង តំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង រួមដំណើរដោយក្រុមការងារ បាននាំយកស្បៀង និងសម្ភារៈការពារជំងឺកូវីដ១៩ ផ្តល់ជូនដល់មណ្ឌលព្យាបាលអ្នកជំងឺកូវីដ១៩កំរិតស្រាល នៅស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ដោយមានការអញ្ជើញចូលរួមរបស់អាជ្ញាធរដែនដី និងក្រុមការងារមូលដ្ឋាន ព្រមទាំងក្រុមគ្រូពេទ្យប្រចាំការនៅទីនោះផងដែរ ។

បើយោងតាមសេចក្តីរាយការណ៍របស់លោក អភិបាលស្រុកបរិបូណ៌បានអោយដឹងថា មណ្ឌលព្យាបាលបច្ចុប្បន្ននេះមានអ្នកជំងឺ ដែលកំពុងស្នាក់នៅនិងព្យាបាលក្នុងមណ្ឌលហ៊ុន សែន បរិបូណ៌ សរុបមានចំនួន ៥៦ នាក់ស្រី ៣០ នាក់។

ឯកឧត្តម អម សុភា មានប្រសាសន៍កោតសសើរដល់អាជ្ញាធរ ក្រុមគ្រូពេទ្យ រួមនឹងកងកម្លាំងការពារសន្តិសុខសណ្តាប់ធ្នាប់ ដែលបានខិតខំពុះពារគ្រប់បែបយ៉ាង ដើម្បីចូលរួមចំណែកក្នុងការទប់ស្កាត់និងការរីករាលដាលនូវជំងឺកូវីដ១៩ជាមួយប្រមុខរាជរដ្ឋាភិបាលកម្ពុជាផងដែរ ។

ឯកឧត្តមបានមានប្រសាសន៍បន្តថា ដោយមើលឃើញពីទុកលំបាកនិងការខ្វះខាតស្បៀងនិងសម្ភារ:ដែលជាតម្រូវការចាំបាច់មិនអាចខ្វះបាន ដើម្បីផ្គត់ផ្គង់ដល់អ្នកជំងឺ និងក្រុមការងារដែលប្រចាំការនៅក្នុងមណ្ឌលព្យាបាលនេះ។

ឯកឧត្តមក៏បានអំពាវនាវដល់អាជ្ញាធរនិងក្រុមគ្រូពេទ្យបង្កើនការយកទុកដាក់បន្ថែមទៀត ក្នុងការផ្សព្វផ្សាយអប់រំណែនាំដល់អ្នកជំងឺត្រូវថែរក្សាសុខភាព ដោយរស់នៅស្អាត ហូបស្អាត ផឹកស្អាតជានិច្ច ជាពិសេសអនុវត្តអោយបានតាមម៉ត់ចត់នូវវិធានការណែនាំរបស់ក្រសួងសុខាភិបាល ៣ការពារ និង៣កុំ ដើម្បីឆាប់ជាសះស្បើយពីជំងឺកូវីដ១៩ ។

ក្នុងឱកាសនោះឯកឧត្តមអភិបាលរងខេត្តរួមនិងក្រុមការងារបានប្រគល់ជូននូវស្បៀង និងសម្ភារៈការពារកូវីដដែលជាអំណោយរបស់ឯកឧត្តមអភិបាលខេត្ត រួមមាន អង្ករ ១,៥តោន, មី ១៥កេស, ត្រីខ ២កេសធំ, ម៉ាស់ ២កេសធំ(៥០០០ម៉ាស់), អាល់កុល ៣កាន, ទឹកសុទ្ធ ១០កេស, ភេសជ្ជៈ Vigor ២០កេស, ទឹកអំពិល ២០កេស ៕ដោយ៖ សុក្ខារិន

You might like

Leave a Reply

Your email address will not be published. Required fields are marked *