ភ្នំពេញ ៖ កម្លាំង អធិការដ្ឋាន នគរបាល ខណ្ឌ ប្ញ ស្សី កែវ បាន ចាប់ ឃាត់ខ្លួន បុរស ម្នាក់ ជា អ្នកកាសែត មាន ប្រើប្រាស់ អាវុធ ខុសច្បាប់ និង ជា មុខសញ្ញា លក់ ចែកចាយ គ្រឿងញៀន នៅ ក្នុងភូមិ សាស្ត្រ ខណ្ឌ ប្ញ ស្សី កែវ ខណៈ ដែល បុរស រូប នេះ កំពុង ធ្វើ ដំណើរ ដោយ ម៉ូតូ តាម ផ្លូវ សាធារណៈ នៅ រសៀល ថ្ងៃ ទី ១៧ ខែសីហា ឆ្នាំ ២០២១ ត្រង់ ចំណុច ស្តុ ប ផ្លូវ លេខ ៥៩៨ កែង ផ្លូវជាតិ លេខ ៥ ក្រុម ៣ ភូមិ ៣ សង្កាត់ ច្រាំង ចំរេះ ១ ខណ្ឌឫស្សីកែវ រា ធានី ភ្នំពេញ ។
លោក វរសេនីយ៍ឯក ហ៊ា ង ថា រ៉េ ត អធិការ នគរបាល ខណ្ឌ ប្ញ ស្សី កែវ មាន ប្រសាសន៍ ថា ជនសង្ស័យ ឈ្មោះ ម៉ ន តេ វ ភេទ ប្រុស អាយុ ៤២ ឆ្នាំ ជា អ្នកកាសែត កាន់ លិខិត បេសកកម្ម អង្គភាព បារមី ភ្នំ ជី សូរ ធី វី អន ឡាញ រស់នៅ ផ្ទះ ៦៩០Eo ក្រុម ៤ ភូមិ ៤ សង្កាត់ ច្រាំង ចំរេះ ១ ខណ្ឌឫស្សីកែវ ត្រូវ បាន កម្លាំង សមត្ថកិច្ច ចាប់ខ្លួន ក្រោយ ពី តាមដាន ស្រាវជ្រាវ ស៊ើបអង្កេត ថា ជន នេះ មាន ប្រើប្រាស់ អាវុធ ខុសច្បាប់ និង ជា មុខសញ្ញា លក់ ចែកចាយ គ្រឿងញៀន តាម ការ ផ្តល់ ព័ត៌មាន របស់ ប្រជាពលរដ្ឋ ក្នុង មូលដ្ឋាន ។ ជនសង្ស័យ ត្រូវ បាន កម្លាំង នគរបាល ខណ្ឌ ប្ញ ស្សី កែវ យក ទៅ ធ្វើតេស្ត ទឹកនោម គឺ មាន ផ្ទុក សារធាតុ ញៀន ក្នុង ខ្លួន ផង ដែរ ។
លោក អធិការ នគរបាល ខណ្ឌ ប្ញ ស្សី កែវ ប្រាប់ ឱ្យ ដឹង ទៀត ថា ជាមួយនឹង ការ ចាប់ ឃាត់ខ្លួន ជនសង្ស័យ គឺ សមត្ថកិច្ច បាន ឆែកឆេរ ត្រួតពិនិត្យ ដកហូត អាវុធ ខ្លី ១ ដើម ម៉ាក lock 17 គ្មាន លេខ , ID ០១ គ្រឿង , ម៉ូតូ ១ គ្រឿង ម៉ាក M Slaz ស្លាក លេខ ភ្នំពេញ 1HR-4555 និង លិខិត បេសកកម្ម អ្នក សារព័ត៌មាន ០១ សន្លឹក , លិខិត ប្រើប្រាស់ ID ០១ សន្លឹក និង កាត សម្គាល់ ខ្លួន ជា អ្នក សារព័ត៌មាន ០១ សន្លឹក ។
បច្ចុប្បន្ន ជនសង្ស័យ និង វត្ថុ តាង ត្រូវ បាន កម្លាំង នគរបាល ខណ្ឌ ប្ញ ស្សី កែវ កសាង សំណុំរឿង បញ្ជូន ទៅ សាលាដំបូង រាជធានី ភ្នំពេញ ដើម្បី អនុវត្ត តាម នីតិវិធី ៕SKS