ខេត្តស្វាយរៀងៈ នៅ ព្រឹក ថ្ងៃទី ១៧ ខែ សីហា ឆ្នាំ ២០២១ នេះ លោក នួន លី ហួន ប្រធាន មន្ទីរ សាធារណការ និង ដឹកជញ្ជូន ខេត្តស្វាយរៀង បានបញ្ជាក់ អំពី គម្រោង ជួសជុល ឬ ស្ថាបនា ផ្លូវនៅក្នុង ខេត្ត ។ លោក បាន និយាយថា ចំពោះ គម្រោង ដេញថ្លៃ ធ្វើ ផ្លូវ គេ មាន គណៈកម្មការ អន្តរក្រសួង គឺមាន ក្រសួង សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ , ក្រសួង សាធារណការ និង ដឹកជញ្ជូន , គណៈកម្មការ លទ្ធកម្ម និង មន្ត្រី ត្រួតពិនិត្យ បច្ចេកទេស ហើយ បើ ធ្វើ ខុសពី បញ្ជីតម្លៃ នោះគេ មិនអាច ទទួលយក បានទេ ។
លោក ថ្លែង ទៀតថា រាល់ ផ្លូវ ដែល ខាង មន្ទីរ ជួសជុល រឺ ធ្វើ ថ្មី នោះ គឺ ខាង មន្ទីរ ជា អ្នកស្នើ គម្រោង ចូលក្នុង ផែនការ ៣ ឆ្នាំទៅ ៥ ឆ្នាំ រំកិល រួច ដាក់ជូនទៅ ក្រសួងសាមី ហើយក៏ មានការ ឯកភាព ពី ខាង ក្រសួង សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ទើប សម្រេច ថវិកា ធ្វើការ ជួសជុល ថែទាំ ទៅតាម ថវិកា ដែល រាជរដ្ឋាភិបាល បានផ្តល់ ឲ្យ មិនមែន ធ្វើទៅ តាមតែ ចិត្ត នឹកឃើញ នោះទេ ។
លោក បន្ថែមថា ពុំមាន បែងចែក លាភសក្ការៈ ដល់ អ្នក ជំនិត នោះទេ ហើយ រាល់ ថវិកា ដែល ឲ្យ ពួកគាត់ នោះ គឺជា ថវិកា លើកទឹកចិត្ត ដើម្បី ឲ្យ ពួកគាត់ ខិតខំ បំពេញការងារ របស់ខ្លួន ។
លោក នួន លី ហួន បាន បញ្ជាក់ថា នៅតាម ការដ្ឋាន នីមួយៗ សុទ្ធសឹងតែ ជាម ន្ត្រី ខាង មន្ទីរ សាធារណការ និង ដឹកជញ្ជូន ខេត្ត ទាំងអស់ ។ បច្ចុប្បន្ននេះ ផ្លូវ ដែល ខាង មន្ទីរ ត្រូវធ្វើ មិនមាន គ្រឿងចក្រ គ្រប់គ្រាន់ សម្រាប់ ជួសជុល ថែទាំ ឬ ស្ថាបនា ថ្មី មន្ទីរ បាន ទំនាក់ទំនង យក គ្រឿងចក្រ របស់ ក្រុមហ៊ុន ឯកជន ទៅធ្វើ ដើម្បី ឲ្យ សំរេចបាន ឆាប់រហ័ស ទៅតាម ការគ្រោងទុក ព្រោះ រយៈពេល នៃ ការជួសជុល ថែទាំ ឬ រឺក៏ ការស្ថាបនា ផ្លូវ វា មាន ពេល កំណត់ ទៅតាម រដូវ កាល របស់ វា ៕