ខេត្តកំពង់ឆ្នាំង : នៅព្រឹកថ្ងៃទី១៦ ខែសីហា២០២១ ឯកក្រុមហ៊ុនគូបូតា ផល្លា រិទ្ធី សាខាខេត្តកំពង់ឆ្នាំង បាននាំយកអំណោយប្រគល់ជាច្រើនជូនអភិបាលខេត្តកំពង់ឆ្នាំងឯកឧុត្តម.ស៊ុនសុវណ្ណារិទ្ធ.សម្រាប់ចែកជូនបងប្អូនប្រជាពលរដ្ឋដែលជួបការលំបាកនិងអ្នកដែលរងផលប៉ពាល់ដោយសារតែជម្ងឺកូវិដ១៩កូវីដ១៩ ដែលកំពុងរីករាលដាលនិងមិនទាន់ស្រាកស្រាននៅឡើយ ។
ប្រធានក្រុមហ៊ុនគុយបូតាសាខាខេត្តកំពង់ឆ្នាំង បាន មានប្រសាសន៍ថា ការចូលរួមផ្តល់អង្ករ និងសម្ភារះផ្សេងៗនាពេលនេះ គឺជាសកម្មភាពមនុស្សធម៌មួយដែលបង្ហាញពីការចូលរួមចំណែក ជាមួយនិងរដ្ឋបាលខេត្ត និងប្រជាពលរដ្ឋដែលកំពុងជួបការលំបាកនិងរងនូវផលប៉ះពាលដោយ ជម្ងឺកូវិដ១៩គ្រួសាតដែលកំពង់ធ្វើច័ត្តាឡីស័កនៅតាមលំនៅឋាន និង កំពុងសម្រាកព្យាបាលជំងឺកូវីត-១៩ នៅតាមមន្ទីពេទេព្យខេត្តកំពង់ឆ្នាំងនិងមណ្ឌល់ព្យាបាលតាមបណ្តាស្រុកផ្សេងៗក្នុងខេត្តកំពង់ឆ្នាំង ។
អភិបាលខេត្តកំពង់ឆ្នាំងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានថ្លែងនូវអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះម្ចាស់អំណោយប្រធានក្រុមហ៊ុនគូបូតា ផល្លា រិទ្ធី សាខាខេត្តកំពង់ឆ្នាំង ដែលបានចូលរួមចំណែកជាមួយរដ្ឋបាលខេត្ត ក្នុងអំឡុងពេលដែលរដ្ឋបាលខេត្តកំពុងតែមានការខ្វះខាត ហើយក៏ជាតម្រូវការចាំបាច់ សម្រាប់ប្រជាពលរដ្ឋក្នុងខេត្តទាំងមូលផងដែរ។
អភិបាលខេត្ត បានមានប្រសាសន៍បន្តថាៈ អំណោយដែលបានមកពីសប្បុរសជនផ្តល់ជូនរដ្ឋបាលខេត្តត្រូវបាននាំយកទៅបែងចែកទៅ តាមគោលដៅសំខាន់ៗក្នុងខេត្តដូចជាផ្គត់ផ្គង់ទៅតាមមណ្ឌលធ្វើចត្តាឡីស័ក និង គ្រោះមហន្តរាយផ្សេងៗទៀត ។
អំណោយដែល ក្រុមហ៊ុន គូបូតា ផល្លា រិទ្ធី សាខាកំពង់ឆ្នាំងជួយឧបត្ថម្ភជូនឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង នៅពេលនេះរួមមាន៖អង្ករ ០៣ តោន.ទឹកសុទ្ធ Vital ១០០ កេស.មីម៉ាម៉ា ១០ កេសធំ ម៉ាស់ ២៥០ ប្រអប់.អាល់កុល ០៥ កានរួមនិងទឹកប្រាក់ ១០ លានរៀល។
អភិបាលខេត្តកំពង់ឆ្នាំងបានថ្លែងអំណគុណយ៉ាងជ្រាលជ្រៅនិងសូមជូនពរ ចំពោះប្រធានក្រុមហ៊ុនគូបូតា ផល្លា រិទ្ធី សាខាខេត្តកំពង់ឆ្នាំង សូមជួបនូវពុទ្ធពរ ៤ប្រការ គឺអាយុ: វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕ដោយ៖ សុក្ខារិន