ដោយៈ សេង ពិសិដ្ឋ
ព្រះវិហារៈ នៅរសៀលថ្ងៃ១៦ ខែសីហា ឆ្នាំ២០២១មន្ទីរ-អង្គភាពចំនួន ០៦ចំណុះខេត្ត មានមន្ទីរព័ត៌មាន ខេត្ត, រតនាគារខេត្ត, មន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត, មន្ទីរទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចខេត្ត, មន្ទីរធម្មការ និងសាសនាខេត្ត និងមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសូរិយោដីខេត្ត បាននាំយកគ្រែបត់ (ប៉ៅអ៊ី) ឧបត្ថម្ភជូនរដ្ឋបាល ខេត្ត ព្រះវិហារ។ ដើម្បីក្នុងការចូលរួមឧបត្ថម្ភសម្ភារៈទ្រទ្រង់ដល់យុទ្ធនាការប្រយុទ្ធនឹងជំងឺកូវីដ-១៩ក្នុងភូមិសាស្ដ្រខេត្ត។ការផ្ដល់ជូននេះបានធ្វើឡើងនៅបរិវេណអគាររដ្ឋបាលខេត្តព្រះវិហារ ក្រោមអធិបតីភាព ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលនៃគណៈអភិបាលខេត្ត ឯកឧត្តម ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត ដែលមានការចូលរួមពីសំណាក់ អភិបាលរងខេត្ត ព្រមទាំងថ្នាក់ដឹកនាំខេត្តផងដែរ។
ក្នុងការឧបត្ថមពេលនេះ រួមមាន៖ មន្ទីរព័ត៌មាន ចំនួន ៤០គ្រែ, រតនាគារខេត្ត ចំនួន ១០០គ្រែ, មន្ទីរសាធារណៈការ និងដឹកជញ្ជូន ចំនួន ១០០គ្រែ, មន្ទីរទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចខេត្ត ចំនួន ៣០គ្រែ, មន្ទីរធម្មការ និងសាសនាខេត្ត ចំនួន ៣០គ្រែ និងមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសូរិយោដីខេត្ត ចំនួន១០០គ្រែ។
សូមបញ្ជាក់ជូនថា ពីបណ្ដាមន្ទីរ-អង្គភាពនានា ជាមួយរដ្ឋបាលខេត្តព្រះវិហារ ត្រូវបានធ្វើឡើង ជាបន្ដបន្ទាប់ ចាប់ពីថ្ងៃទី១១ ខែសីហាមកនេះ ដែលមានមន្ទីរ-អង្គភាពចំនួន២៥ នឹងចួលរួម ឧបត្ថម្ភគ្រែបត់ ឬប៉ៅអ៊ីដែលមានចំនួនសរុប១,៣៥០គ្រែហើយ៕