ឯកឧត្តម អ៊ុន ចាន់ដា បើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៣ ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ក្នុងខេត្តកំពង់ចាម

កំពង់ចាម :  ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត កំពង់ចាម  និងជាប្រធានគណកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នាព្រឹកថ្ងៃទី១៦  ខែសីហា  ឆ្នាំ ២០២១ នេះ  បានអញ្ជើញបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៣ (ដូសជម្រុញ ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ  ក្នុងខេត្តកំពង់ចាម  ។

ឯកឧត្តម  អ៊ុន  ចាន់ដា  អភិបាលខេត្តកំពង់ចាម  បានថ្លែងអំណរគុណ យ៉ាង ជ្រាលជ្រៅ ចំពោះ  សម្តេច អគ្គមហាសេនាបតី តេជោ  ហ៊ុន  សែន  នាយករដ្ឋមន្ត្រី នៃ កម្ពុជា  ដែល បាន ផ្ដល់  វ៉ាក់សាំង ម្ជុលទី៣  ជាដូសជម្រុញ  សម្រាប់ ចាក់ជូនមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ខេត្តកំពង់ចាម  ក្នុងថ្ងៃនេះ ។ ជាមួយគ្នានោះឯកឧត្តមអភិបាលខេត្ត  ក៏បាន អំពាវនាវ សូម ឲ្យមានការ រួមគ្នាទទួលខុសត្រូវក្នុងការទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩  ជាពិសេស កុំភ្លេចអនុវត្ត វិធានការ  ៣ការពារ  ៣កុំ  តាម ប្រសាសន៍ ណែនាំ របស់ ប្រមុខ រាជរដ្ឋាភិបាល កម្ពុជា  សម្តេច តេជោ  ហ៊ុន  សែន  ក៏ដូចជា ក្រសួង សុខាភិបាល ផងដែរ  ។

តាម របាយការណ៍ របស់ រដ្ឋបាល ខេត្តកំពង់ចាម បាន បញ្ជាក់ថា  ចាប់ពីខែមីនា មកដល់ពេលនេះ ខេត្តកំពង់ចាម សម្រេច ចាក់ វ៉ា ក់ បង្ការ ជូន ប្រជាពលរដ្ឋ មាន អាយុ ១៨ ឡើង ក្នុង ដូ ស ទី ១ សរុប បាន ចំនួន ៥៦៣.៦៧៨ នាក់ និង ចាក់ ក្នុង ដូ ស ទី ២ អាយុ ១៨ ឡើង បាន ចំនួន ៤១៣.៣៣២ នាក់ ។ ចំពោះ កុមារ និង យុវវ័យ (១២-១៧ ឆ្នាំ ) ឬ អាយុ ក្រោម ១៨ ឆ្នាំ ចាក់ បាន ចំនួន ៥៦.៧៤៥ នាក់ ។ ដោយឡែក នៅថ្ងៃនេះ ខេត្តកំពង់ចាម នឹង បើក យុទ្ធនាការ ចាក់ វ៉ាក់សាំង បង្ការ ជម្ងឺឆ្លង កូ វីដ ១៩ ក្នុង ដូ ស ទី ៣ ឬ ដូ ស ជម្រុញ ជា អំណោយ ដ៏ ថ្លៃថ្លា របស់ សម្តេច អគ្គមហាសេនាបតី តេ ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រ កម្ពុជា ដល់ មន្ត្រីរាជការ ស៊ី វី ល មន្ត្រី នគរបាលជាតិ និង ព្រះសង្ឃ នៅក្នុង ខេត្តកំពង់ចាម ផងដែរ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *