បើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសជំរុញ(ដូសទី៣ អាស្ត្រា ហ្សេនីកា) ក្នុងគោលការណ៍ស្ម័គ្រចិត្តជូនដល់ សមាជិកសមាគមអតីតយុទ្ធជន និងកងកម្លាំងនៃស្នងការនគរបាលខេត្តស្វាយរៀង

ខេត្តស្វាយរៀង៖ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្តស្វាយរៀងនៅព្រឹកថ្ងៃទី១៦  ខែសីហា  ឆ្នាំ២០២១នេះ  បានអញ្ជើញជាអធិបតីក្នុងពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសជំរុញ(ដូសទី៣  អាស្ត្រា ហ្សេនីកា) ក្នុងគោលការណ៍ស្ម័គ្រចិត្តជូនដល់ សមាជិកសមាគមអតីតយុទ្ធជន  និងកងកម្លាំងនៃស្នងការនគរបាលខេត្ត្តស្វាយរៀង  ស្ថិតនៅសាលប្រជុំធំអគារ ឃ សាលាខេត្ត។  មានវត្តមានអញ្ជើញចូលរួមក្នុងឱកាសនោះមានលោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត និងជាប្រធានសមាគមអតីតយុទ្ធជនខេត្ត លោកស្នងការរងនគរបាលខេត្ត លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទាខេត្ត ព្រមទាំងសមាជិកអតីយុទ្ធជន និងលោកគ្រូ អ្នកគ្រូពេទ្យជួរមុខមួយចំនួនទៀត។

ឯកឧត្តម អភិបាលខេត្តមានប្រសាសន៍ថា  ក្រោមការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងការកៀរគរវ៉ាក់សាំង  ដើម្បីជំរុញដល់សុខុមាលភាពរបស់ប្រជាជនកម្ពុជា ទាំងមូល ក្នុងនោះខេត្តស្វាយរៀង គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ខេត្ត ក៏បានរៀបចំចាក់ដូសទី៣  ដែលជាដូសជំរុញអង់ទីគ័រក្នុងការបង្ការការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងមេរោគបំលែងខ្លួនថ្មី ដែលកំពុងមានវត្តមានមួយចំនួននៅខេត្តស្វាយរៀងរៀងយេីង។

ឯកឧត្តមបន្តថា  បើតាមការបញ្ជាក់របស់លោកជំទាវវេជ្ជបណ្ឌិត  ឱ  វណ្ណឌីន  បានលើកឡើងអំពីសារប្រយោជន៍ នៃ វ៉ាក់សាំងដូ ស  ទី៣រួមមាន៖

១. ធ្វើឱ្យអង់ទីគ័រប្រឆាំងជាមួយមេរោគឡើងខ្ពស់

២. ជម្រុញឱ្យសរីរាង្គកាន់តែមាំទាំថែមទៀត

៣. អាចការពារ និង វាយបកនៅ វីរុសកូវីដ១៩                                                                                                                                                                                ៤. ជួយជម្រុញឱ្យខ្លួនរបស់យើងមានភាពសាំនឹងមេរោគ ដែលចូលខ្លួនយើង កុំឱ្យធ្លាក់ខ្លួន ឈឺធ្ងន់ឬដល់ស្លាប់

៥. ធ្វើឱ្យក្នុងខ្លួនយើងមានប្រព័ន្ធការពារ   អាចការពារមេរោគផ្សេងៗនៅពេលដែលអ្នកឆ្លងមេរោគ

ឯកឧត្តម  ក៏បានអំពាវដល់សមាជិកសមាគមអតីតយុទ្ធជនទូទាំងអស់ ក្រោយទទួលបានការចាក់សាំងការពារជំងឺកូវីដ១៩រួចហើយ  ត្រូវបន្តចូលរួមប្រកាន់ភ្ជាប់នូវវិធានការ”៣ការ ពារ  ៣កុំ”របស់ប្រមុខរាជរដ្ឋាភិបាលឲ្យបានខ្ជាប់ខ្ជួន៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *