ពិធីចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ-១៩ដូសជំរុញ(ដូសទី៣អាស្ត្រាហ្សេនីកា)ដល់ថ្នាក់ដឹកនាំមន្ត្រីរាជការនៅខេត្តស្វាយរៀង

ខេត្តស្វាយរៀង៖នាព្រឹកថ្ងៃអាទិត្យ៧កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១នេះ ឯកឧត្តមជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្របខ័ណ្ឌទូទាំងខេត្តស្វាយរៀង និងលោកជំទាវ បានអញ្ជើញចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសជំរុញ(ដូសទី៣  អាស្ត្រាហ្សេនីកា) ក្នុងគោលការណ៍ស្ម័គ្រចិត្ត ជូនដល់សមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត  មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា  ដែលប្រព្រឹត្តទៅនៅសាលប្រជុំធំអាគា”ឃ”សាលាខេត្តស្វាយរៀង។

សូមជម្រាបជូនថា ក្រោមការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងការគៀគវ៉ាក់សាំង  ដើម្បីជំរុញដល់សុខមាលភាពរបស់ប្រជាជនកម្ពុជា ទាំងមូល ក្នុងនោះខេត្តស្វាយរៀង គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ខេត្ត ក៏បានរៀបចំចាក់ដូសទី៣  ដែលជាដូសជំរុញអង់ទីគ័រក្នុងការបង្ការការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងមេរោគបំលែងខ្លួនថ្មីផងដែរ។រដ្ឋបាលខេត្តស្វាយរៀង ក៏សូមអំពាវដល់មន្ត្រីីរាជការ និងប្រជាពលរដ្ឋទាំងអស់ ក្រោយទទួលបានការចាក់សាំងការពារជំងឺកូវីដ១៩រួចហេីយ  ត្រូវបន្តចូលរួមប្រកាន់ភ្ជាប់នូវវិធានការ”៣ការ ពារ  ៣កុំ”របស់ប្រមុខរាជរដ្ឋាភិបាលឲ្យបានខ្ជាប់ខ្ជួន។

ឯកឧត្តម តូច ប៉ូលីវ៉ា អភិបាលរងខេត្តទទួលបន្ទុកផ្នែកសុខាភិបាល បានមានប្រសាសន៍ថា មកដល់ពេលនេះខេត្តស្វាយរៀងបានចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ១៩ ជូមមន្ត្រីរាជការនិងប្រជាពលរដ្ឋដូសទី១បានបញ្ចប់ ចូលដុសទី២ បានចំនួន២៦៦,០០០នាក់ហើយសម្រាប់មនុស្សចាស់ ចំពោះក្មេងនិងយុវវ័យ ចាប់ពីអាយុ១២ឆ្នាំដល់ក្រោម១៨ឆ្នាំ ចាក់បានចំនួន៣៦,០០០នាក់ក្នុងគម្រោងត្រូវចាក់ជូន ជាង៦ម៉ឺននាក់គឺចាក់បានពាក់កណ្តាលហើយសម្រាប់កុមារ។ឯកឧត្តមតូច ប៉លីវ៉ា បន្តទៀតថា បញ្ហា នៃការឆ្លងជម្ងឺកូវីដ១៩ នៅខេត្តស្វាយរៀងគឺ បានថមថយហើយ នេះគឺដោយការគ្រប់គ្រង បានល្អ ទាំងអ្នកមានវិជ្ជមានកូវី១៩ និងអ្នកពាក់ពន្ធ័ ទី២ បូកនិងការចាក់វ៉ាក់សាំង ទី៣ ការចូលរួមអនុវត្តវិធានរបស់រាជរដ្ឋាភិបាលនិងវិធានការរដ្ឋបាលរបស់រដ្ឋបាលខេត្តនិងទី៤ការអនុវត្តច្បាប់ ប្រយុទ្ធប្រឆាំងកូវីដ១៩ក៏កំពុងរឹតបន្តឹង ទើបគ្រប់គ្រងបាននិងមានការថមថយ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *