ខេត្តកំពង់ឆ្នាំងៈ នៅថ្ងៃទី២៥សីហា២០២១នេះឯកឧត្តមឧុត្តមសេនីយ៍ឯក ម៉ៅសុផាន់មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៧០ឧបត្ថម្ភគ្រឿងសម្ភារហូបចុកជាច្រើនដល់រដ្ឋបាលស្រុកទឹកផុសសម្រាប់ផ្តល់ដល់ភូមិ.ឃុំនៅក្នុងស្រុកសម្រាប់ចែកជូនប្រជាពលរដ្ឋជួបការលំបាកនិងអ្នកដែលរងផលប៉ះពាល់ដោយជំងឺកូវីដ១៩ ។
ត្រូវបានលោកឧត្តមសេនីយ៍ទោ ឈីមប៊ុននាត ដំណាងដ៍ខ្ពង់ខ្ពស់៉កឧុត្តមឧុត្តមសេនីយ៍ឯក.ម៉ៅសុផាន់មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៧០សម្រាប់ចែកដល់ភូមិ.ឃុំក្នុងស្រុកទឹកផុស សម្រាប់ចែកជូនប្រជាពលរដ្ឋជួបការលំបាកដែលរងផលប៉ះពាល់ដោយជំងឺកូវីដ១៩ ពិធីនេះធ្វើឡើងនៅក្នុងសាលាស្រុកទឹកផុសក្រោមអធិបតីភាពលោក .សូត្រសង់.អភិបាលស្រុកទឹកផុសរួមនិងសហការរីចូលរួមផងដែរ។
ឧុត្តមសេនីយ៍ទោ.ឈីមប៊ុននាត.តំណាង.ឯកឧត្តម.ឧុត្តមសេនីយ៍ម៉ៅសុផាន់មេបញ្ជាការកងពលតូចអន្តរាមលេខ៧០បានមានប្រសាសន៍ថា ដោយមើលឃើញប្រជាពលរដ្ឋដែលរងនូវផលប៉ះពាល់ដោយជំងឺកូវីដ១៩ ឯកឧុត្តមឧុត្តមសេនីយ៍ឯកម៉ៅសុផាន់បានឧបត្ថម្ភនូវគ្រឿងសម្ភារះហូបចុកដល់អាជ្ញាធស្រុកស្រុកទឹកផុសសម្រាប់យកទៅចែកជូនប្រជាពលរដ្ឋដែលជួបការលំបាកនិងប្រជាពលរដ្ឋដែលរងផលប៉ះពាល់ជម្ងឺកូវិដ១៩នៅតាមមូលដ្ឋានទទួលខុសត្រូវរបស់ខ្លួន ។
នៅក្នុងឱកាសនោះលោក សូត្រសង់.អភិបាលស្រុកស្រុកទឹកផុស បានថ្លែងនូវអំណគុណយ៉ាងជ្រាលជ្រៅដល់ឯកឧត្តម.ឧុត្តមសេនីយ៍ឯក ម៉ៅសុផាន់.ដែលបានឧបត្ថម្ភគ្រឿងសម្ភារះហូបចុកដល់អាជ្ញាស្រុកទឹកផុសនាពេលនេះសម្រាប់ចែកជូនដល់បងប្អូនប្រជាពលរដ្ឋដែលជួបការលំបាកនិងអ្នកដែលរងផលប៉ះពាល់ដោយសារជំងឺកូវីដ១៩ អោយចំគោលដៅនៅតាមមូលដ្ឋានទទួលខុសត្រូវរបស់ខ្លួនប្រកបដោយតម្លាភាព ។
គ្រឿងសម្ភារះហូបច្កដែលបាននាំយកមកប្រគល់ជូនអាជ្ញាធស្រុកទឹកផុសនៅថ្ងៃនេះរួមមាន អង្ក៣តោន.មីម៉ាម៉ា៨កេះធំ.ត្រីខ៥កេះ.ទឹកដោះគោ៥កេះ.ស្កស១០០គីឡូ.ទឹកត្រី៥០យួរ.ទឹកស៊ីអ៉ី៥០យួរ.ទឹកសុទ្ធ៤០កេះ.រួមនិងថវិការ១០០០ដុល្លាផងដែរ៕ សុក្ខារិន