បុរសម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនករណីប៉ុនប៉ងសម្លាប់មនុស្ស និងប្រើប្រាស់អាវុធកែច្នៃដោយខុសច្បាប់

ខេត្តកំពង់ឆ្នាំង៖នៅថ្ងៃទី១៥សីហា២០២១សមត្ថកិច្ចនគបាលប៉ុស្តិ៍រដ្ឋបាលឃុំឈានឡើងឃាត់ខ្លួនជនសង្ស័យ១នាក់រួមជាមួយវត្ថុតាងអាវុធកែច្នៃ ដាវសាម៉ូរ៉ៃដោយខុសច្បាប់ ។អធិការនគបាលស្រុកសាមគ្គីមានជ័យបានអោយដឹងថាហេតុការខាងលើនេះបានកើតឡើងនៅវេលាម៉ោង៧និង៣០នាទីថ្ងៃទី១៤សីហា២០២១ម្សិលមិញ ។ជនសង្ស័យដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានមានឈ្មោះ ផាន់ ផេង អាយុប្រមាណជា៤០ឆ្នាំ រស់នៅ.ភូមិស្រែឬស្សី ឃុំ ឈានឡើង ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំងបានពាក់ព័ន្ធករណី ប្រើប្រាស់អាវុធកែច្នៃខុសច្បាប់និងប៉ុនប៉ងធ្វើឃាតទៅ លើឈ្មោះ . ញ៉ាញ់ វី .ដែលជាអ្នកព័ត៌មាន រស់នៅភូមិឃុំជាមួយគ្នា ។អធិការនគបាលស្រុកសាមគ្គីមានជ័យបានអោយដឹងទៀតថានៅយប់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ ជនសង្ស័យឈ្មោះ ផាន់ផេង       បានចូលទៅដល់ក្នុងបរិវេណផ្ទះ ឈ្មោះ ញាញ់ វី  ដោយនៅដៃមានកាន់ដែកឆាបចុងស្រួច និង ដាវស៊ាំមុរ៉ៃ កាំភ្លើងច្នៃ បម្រុងវាយសម្លាប់ ឈ្មោះ ញាញ់ វី ខណៈ កំពុងដេកលង់លក់ ក្នុងផ្ទះរបស់ខ្លួន តែសំណាងល្អ បានបងប្អូនជួយឃាត់ទាន់ រួចក៏បានរាយការណ៍ទៅ មេភូមិនិងប្រជាការពារលុះព្រឹកឡើងនៅថ្ងៃ ១៤សីហា២០២១ជនរងគ្រោះក៏បានទៅដាក់ពាក្យបណ្តឹងនៅ ប៉ុស្តិ៍រដ្ឋបាលឃុំ ។ ក្រោយទទួលបណ្តឹងរួចហើយសមត្ថកិច្ចមិនទាន់បានចាត់ការផង ស្រាប់តែប្រលប់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១ ឈ្មោះ ផាន់ ផេង និងបក្ខពួក ប្រដាប់ដោយ ដាវស៊ាំម៉ូរៃ .កាំភ្លើងកែច្នៃ . ដែក .និងដែកឆាបចុងស្រួច បានទៅជេរ និង ប៉ុនប៉ងសម្លាប់ឈ្មោះ. ញាញ់ វី.ម្តងទៀតទើបត្រូវបានប្រជាពលរដ្ឋជិតខាងអន្តរាគមន៍ ហើយកម្លាំងនគរបាលប៉ុស្តិ៍ចុះមកដេញចាប់ឃាត់ខ្លួនបានជនសង្ស័យខាងលើ រួមជាមួយវត្ថុតាង នាំយកទៅប៉ុស្តិ័មួយយប់លុះម៉ោងប្រមាណជាង១ នៅថ្ងៃ១៥សីហានេះទើបបញ្ជូនខ្លួនទៅអធិការដ្ឋានតែម្តង។ជនរងគ្រោះឈ្មោះ ញាញ់ វី.បានបញ្ជាក់ថា លោកនិងជនបង្ក ធ្លាប់មានទំនាស់រឿង ដាក់ទ្រូ.នេសាទ.ត្រីនិងទំនាស់ផ្លូវចេញចូលដី ទើបគាត់ចង់គុំនំ រករឿងហេតុរហូតមក ហើយម្យ៉ាងជនបង្កតែងតែផឹកស្រាស្រវឹង ប្រើហិង្សាក្នុងគ្រួសារផងដែរ។ជនរងគ្រោះឈ្មោះ. ញាញ់ វី. ដែលជាជនរងគ្រោះ ស្នើសុំដល់សមត្ថកិច្ចជំនាញនគបាលខេត្តនិងព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង មេត្តាជួយផ្តល់យុត្តិធម៌ជូនជនរងគ្រោះផង៕ សុក្ខារិន

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *