ព្រះវិហារៈនាព្រឹកថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០២១នេះ ឧត្ដមសេនីយ៍ ទោ ច័ន្ទ សុភ័ក្ដ្រា មេបញ្ជាការតំបន់ប្រតិបត្ដិការសឹករងព្រះវិហារ នឹងជាប្រធានសមាគមអតីតយុទ្ធជន កម្ពុជា ខេត្ដ បានអញ្ជើញចុះសួសុខទុកក្រុមការងារ នឹងក្រុមគ្រូពេទ្យសំណេះសំណាលដល់សមាជិកសមាគមន៍អតីតយុទ្ធជនដែលកំពុងដំណើរការ ចាក់វ៉ាក់សាំង ដូសទី៣ (ដូសជំរុញ) ប្រភេទ AstraZeneca( អាស្ត្រាហ្សេនីកា) ជូនដល់ សមាជិកសមាគមអតីតយុទ្ធជនកម្ពុជាខេត្ដព្រះវិហារ នៅទីបញ្ជារការផ្នែកសឹករងស្រុករវៀង។
នាឱកាសនោះដែរ ឧត្ដមសេនីយ៍ ទោ ប្រធានសមាគមអតីតយុទ្ធជន តំណាង ឲ្យសមាជិក សមាគមន៍និង គ្រួសារទាំងអស់ បានថ្លែងនូវការគោរព អរគុណយ៉ាងជ្រាលជ្រៅ បំផុតជូន ចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានផ្តល់វ៉ាក់សាំង AstraZeneca ( អាស្ត្រាហ្សេនីកា) សម្រាប់ចាក់ដូសទី៣បន្ថែម ដល់បងប្អូននិងក្រុមគ្រួសារ
លោកឧត្តមសេនីយ៍ទោ ប្រធានបានបន្តថា កន្លងមកបងប្អូនអតីតយុទ្ធជននិងគ្រួសារ បានចាក់វ៉ាក់សាំង ចំនួន២ដូសរួច រាល់ហើយៗ ការចាក់វ៉ាក់សាំងនៅថ្ងៃនេះ គឺជាដូសទី៣ ជាដូសជំរុញ សម្រាប់ការពារ ដល់អង្គទីគ័រ និងភាពផ្សាំក្នុងខ្លួន របស់យើងពីការឆ្លងជំងឺ កូវីដ១៩ ពិសេសប្រភេទ Deltaនិងប្រភទថ្មីទៀតផងដែរ។ ជាមួយគ្នានេះលោកឧត្តមសេនីយ៍ទោ ប្រធាន ក៏បានថ្លែង អំពាវនាវឱ្យបងប្អូននិងគ្រួសារ ទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ការពារ ខ្លួនកុំឱ្យឆ្លងជំងឺកូវីដ១៩ ដោយត្រូវបន្តអនុវត្តន៍ ឱ្យបានទៀងទាត់ តាមការណែនាំរបស់ ក្រសួងសុខាភិបាល និងការណែ នាំរបស់ រាជរដ្ឋាភិបាល «៣កុំ និង៣ការពារ» ដើម្បីការពារខ្លួនយើង ក្រុមគ្រួសារ សហគមន៍ ពីការឆ្លងរាលដាលជំងឺកូវីដ១៩នេះផងដែរ៕
ទន្ទឹមនោះដែ លោកប្រធាន បាននាំយកសំភារៈមួយចំនួន រួមមាន៖ ត្រីខ .មី ម៉ាម៉ា .ទឹកស៊ីអ៊ីវ . ទឹកត្រី .ទឹកសុទ្ធ នឹងថវិការ ចំនួន ជូនដល់ក្រុមការងារនិងក្រុមគ្រួពេទ្យដោះ ស្រាយប្រចាំថ្ងៃ ផងដែ៕ដោយៈ សេងពិសិដ្ឋ