សាច់សត្វជ្រូកចំនួន៤២០គីឡូក្រាមដែលគេលបដាក់បង្កកក្នុងធុងក្លាស្សេត្រូវបានមន្ត្រីជំនាញនាកយកដ្ឋានសុខភាពសត្វស្ទាក់ចាប់បាន

ខេត្តកំពង់ឆ្នាំង សាច់សត្វជ្រូកសរុប ៤២០គីឡូក្រាមដែលគេក្លាស្សេបង្កបលួចដឹកឆ្លងដែន ពីទល់ដែនប្រទេសថៃហើយឆ្កងកាត់ខេត្ត ទៅកាន់រាជធានីភ្នំពេញ ត្រូវបាន សមត្ថកិច្ចជំនាញអគ្គនាយកដ្ឋានសុខភាពសត្វ សហការជាមួយការរិយាលយ័ផលិតកម្មបសុព្យាបាលខេត្តកំពង់ឆ្នាំង ។

កិច្ចប្រុសបាត់ការបង្ក្រាបខាងលើនេះបានធ្វើឡើងនៅវេលាម៉ោង ៦និង ៥០ នាទីទៀបភ្លឺឈានចូល ថ្ងៃទី ១៥ ខែសីហាឆ្នាំ ២០២១ នៅលើកំណាត់ផ្លូវជាតិលេខ ៥ ចំណុចភូមិអូររូង ឃុំឈូកស ស្រុកកំពង់ត្រឡាចខេត្តកំពង់ឆ្នាំង ។

បើតាមការបញ្ជាក់ ពីមន្ត្រីផលិតកម្មនិងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំងបានឲ្យដឹងថា កិច្ចប្រតិបត្តការខាងលើនេះដោយមានការ ដឹកនាំនិងបញ្ជាផ្ទាល់ពី ឯកឧត្តម តាន់ ផាន់ណារ៉ា  ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយក នៃអគ្គនាយកដ្ឋាន សុខភាពសត្វ និងផលិតកម្មសត្វ បានដឹកនាំមន្ត្រីជំនាញ បានចុះធ្វើការឃាត់រថយន្តមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ពណ៌សលាយក្រហមជាប្រភេទរថយន្តដឹកទំនិញ២តោនកន្លះពាក់ស្លាកលេខ ចង្កូតស្ដាំពាក់ស្លាកលេខ PSHN 03 19 ដែលបានធ្វើសកម្មភាពដឹលសត្វជ្រូកបង្កកប្រភេទជ្រូកកណ្តុរ ចំនួន ៣ធុងក្លាស្សេ ធំចំនួន៦៥ក្បាល និងមានទម្ងន់ ៤២០ គីឡូក្រាម និងគ្រឿងក្នុងជ្រូក ទម្ងន់ដែលមានទំងន់៣០គីឡូក្រាមដែលលបលួចធ្វើចរាចរណ៍បន្លំភ្នែកសមត្ថកិច្ច ដែលគេនាំមកពីប្រទេសថៃចូលមកកម្ពុជា តាមច្រករបៀង ស្រុកវាលវែងខេត្តពោធិ៍សាត់ រួចដឹកនាំយកទៅធ្វើការចែកចាយនៅតាមផ្សារក្នុងរាជធានីភ្នំពេញ ដោយពុំមានលិខិតស្នាមបញ្ជាក់អ្វីទាំងអស់ ហើយរាល់ការដឹកជញ្ជូនសត្វជ្រូក បង្កករបស់ឈ្មួញខាងលើនេះខុសច្បាប់ទាំងស្រុង ។ក្រោយការចាប់ឃាត់រថយន្តដឹកសត្វជ្រូកនិងគ្រឿងក្នុងជ្រូកបង្កកខាងលើនេះ មន្ត្រីជំនាញបាននាំយកទៅរក្សាទុកនៅកន្លែងចត្តាឡីស័កសត្វ របស់ការិយាល័យប្រតិកម្មនិងបសុព្យាបាលនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំង ដើម្បី យកសំណាកទៅពិនិត្យនៅឡាបូ និង បានកសាងសំណុំរឿងចាត់ការទៅតាមនីតិវិធីផងដែរ ៕ សុក្ខារិន

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *