ខេត្តកំពង់ឆ្នាំង:នៅថ្ងៃទី១៥សីហា២០២១នៅក្នុងតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំងបានបើកយុទ្ធនាការចាក់ថ្នាំវ៉ាក់សាំងការពារជំងឺកូវីដ១៩ជាលើកទី៣ ប្រភេទ .អាស្ត្រាសេនីការ.ចំនួន៥៣៣ដូស.ដល់កងយុទ្ធពលខេមរៈភូមិន្ទនិងគ្រួសារកងទ័ពជាលើកទី៣ទៀតហើយ ។
មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំងលោកឧត្តមសេនីយ៍ត្រីអ៊ុសុភា.បានប្រាប់ឲ្យដឹងថាថ្នាំវ៉ាក់សាំងការពារកូវីត១៩ ប្រភេទអា អាស្ត្រាហ្សេនីការ.ចំនួន ៥៣៣ ដូសត្រូវបាននាំយកមកជូនកងយុទ្ធពលខេមរៈភូមិន្ទនិងគ្រួសារកងទព័ដើម្បីធ្វើការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ដែលបំឡែងថ្មីប្រភេទ.ដែលតា .Delta.ហើយមកដល់ពេលនេះជម្ងឺដ៍កាចសាហាវនេះមិនទាន់ស្រាកស្រាននៅឡើយបន្ទាប់ពីកងយុទ្ធពលខេមរៈភូមិន្ទនិងគ្រួសារកងទ័ពបានចាក់វ៉ាក់សាំងការពាកូវ១៩ដូសទី២រួចមក ។
មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំងលោកឧត្តមសេនីយ៍ត្រីអ៊ុសុភា បានបញ្ជាក់ឲ្យដឹងទៀតថាថ្ងៃនេះលោកក៏បានមកចូលរួមក្នុងការចាក់វ៉ាក់សាំងការពារកូវីត១៩ដែលជាដូសជម្រុញប្រភេទអាស្ត្រាហ្សេនីការជាលើកទី៣តាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលចូលរួមការពារការរីករាលដាលជំងឺកូវីដ19 និងអនុវត្តវិធានការណែនាំរបស់ក្រសួងសុខាភិបាល៣ការពារនិង៣កុំផងដែរ ។
មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំងបានបញ្ជាក់ឲ្យដឹងទៀតថាវ៉ាក់សាំងដែលចាក់ជូនបងប្អូនកងយុទ្ធពលខេមរៈភូមិន្ទនិងគ្រួសារកងទ័ពនៅពេលនេះគឺជាដុំទី 3 ហើយក៏ជាការផ្ដល់ជូនពីរសម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីដែលសម្ដេចបានខិតខំគ្រប់បែបយ៉ាងដើម្បីរកវ៉ាក់សាំងនិងបានដាក់ចេញវិធានការសម្រាប់ចាក់ជូនកងយុទ្ធពលខេមរៈភូមិន្ទនិងគ្រួសារកងទព័
និងប្រជាពលរដ្ឋឱ្យបានគ្រប់គ្នាផងដែរ ។
មេបញ្ជាការកំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំងបានថ្លែងអំណរគុណដល់ប្រមុខរាជរដ្ឋាភិបាលដែលមានសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនជាប្រមុខដែលលោកតែងតែយកចិត្តទុកដាក់លើសុខភាពរបស់កងយោធពលខេមរភូមិន្ទនិងគ្រួសាររបស់កងទ័ពនៅទូទាំងប្រទេសក៏ដូចជានៅក្នុងខេត្តកំពង់ឆ្នាំងផងដែរនិងសូមឱ្យសម្ដេចជួបតែសេចក្តីសុខនិងក្រុមគ្រួសារមានសុខភាពល្អបន្តដឹកនាំប្រទេសកម្ពុជាឈានទៅរកការអភិវឌ្ឍជាបន្តទៀតផងដែរ ៕ សុក្ខារិន