លោក ប៊ុន ផេង អភិបាលស្រុកខ្សាច់កណ្ដាល អញ្ជើញចាក់វ៉ាសាំង ការពារជំងឺកូវីដ-១៩ ដូសទី៣ (ដូសជំរុញ) និងចុះពិនិត្យមើលដំណើរការចាក់វ៉ាក់សាំង ការពារជំងឺកូវីដ១៩ ដូសទី៣ (ដូសជំរុញ) នៅស្រុកខ្សាច់កណ្ដាល

ខេត្តកណ្ដាល៖ នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ លោក ប៊ុន ផេង អភិបាលស្រុកខ្សាច់ កណ្ដាល អញ្ជើញចាក់វ៉ាសាំង ការពារជំងឺកូវីដ-១៩ ដូសទី៣ (ដូសជំរុញ) និងចុះពិនិត្យមើល ការចាក់វ៉ាក់សាំង ការពារជំងឺកូវីដ១៩ ដូសទី៣ (ដូសជំរុញ) ជូនដល់មន្ត្រីរាជការជួរមុខ ក្រុមគ្រូពេទ្យ កងកម្លាំង និងគ្រូបង្រៀន ក្នុងស្រុកខ្សាច់កណ្ដាល នៅមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាល។

 

មានប្រសាសន៍នាឱកាសនោះដែរ លោក ប៊ុន ផេង អភិបាលស្រុកខ្សាច់កណ្ដាល បានឱ្យដឹងថា ការចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ-១៩ ដូសទី៣ ឬ(ដូសជំរុញ) នាពេលនេះ គឺឆ្លើយតបទៅនិងសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តកណ្ដាល ស្ដីពីការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ (អាស្ត្រាហ្សេនីកា) ជូសជំរុញ ឬជូសទី៣ ជូនដល់មន្ត្រីរាជការស៊ីវិល មន្ត្រីជាប់កិច្ចសន្យា នៃរដ្ឋបាលខេត្ត ក្រុង ស្រុក មន្ទីរ-អង្គភាពជុំវិញខេត្ត និងគ្រូបង្រៀន ក្នុងក្របខណ្ឌខេត្តកណ្តាល។

 

លោកអភិបាលស្រុក បន្តថា ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី៣ ឬ(ដូសជំរុញ) ជូនដល់មន្ត្រីរាជការ ក្រុមគ្រូពេទ្យ កងកម្លាំង និងគ្រូបង្រៀន ក្នុងស្រុកខ្សាច់កណ្ដាល នាពេលនេះ គឺជាការយកចិត្តទុកដាក់របស់ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល និងការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករស្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីទប់ស្កាត់ការឆ្លង រាលដាលនៃជំងឺកូវីដ-១៩ ឱ្យកាន់តែមានប្រសិទ្ធភាព បង្កើនប្រព័ន្ធការពារ ឬភាពសាំក្នុងខ្លួនឱ្យបានខ្លាំងក្លា ទប់ទល់ជាមួយនឹងជំងឺដ៏កាចសាហាវកូវីដ១៩ ពិសេសជំងឺកូវីដ-១៩ប្រភេទបម្លែងថ្មី Delta។

លោកអភិបាលស្រុក ក៏បានដឹងទៀតផងដែរថា មន្ត្រីរាជការ ក្រុមគ្រូពេទ្យ កងកម្លាំង និងគ្រូបង្រៀន ជួបមុខនៅក្នុងស្រុកខ្សាច់កណ្ដាល ដែលត្រូវចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ-១៩ ដូសទី៣ ឬ(ដូសជំរុញ) សរុបមានចំនួន២៤៦៨នាក់ ដែលត្រូវមកចាក់នៅមន្ទីរពេទ្យបង្អែកស្រុកខ្សាច់កណ្ដាលតែមួយប៉ុណ្ណោះ។

លោកអភិបាលស្រុក ក៏បានអំពាវនាវដល់ មន្ត្រីរាជការ ក្រុមគ្រូពេទ្យ កងកម្លាំង និងគ្រូបង្រៀន ដែលត្រូវទៅមកយកការចាក់វ៉ាក់សាំង កូវីដ-១៩(អាស្ត្រាហ្សេនីកា) ដូសជំរុញ ឬដូសទី៣ ត្រូវរក្សាឱ្យបាននូវគម្លាតសុវត្ថិភាពសង្គម ការពាក់ម៉ាស់ តម្រង់ជួរ ចៀសវាងការប្រជ្រៀតគ្នា ដោយប្រកាន់ខ្ជាប់ក្នុងការចូលរួមអនុវត្តនូវវិធានការសុខាភិបាល និងវិធានការ ” ៣ ការពារ និង ៣ កុំ ” របស់ សម្តេចអគ្គមហារសនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឈរលើស្មារតី ស្រឡាញ់ជាតិ សហគមន៍ គ្រួសារ និងអាយុជីវិតផ្ទាល់ខ្លួន ក្នុងឆន្ទៈ រួមគ្នាជាធ្លុងមួយ ដើម្បីឈានទៅកាត់ផ្តាច់ និង លុបបំបាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ឱ្យបានឆាប់ៗនាពេលខាងមុខនេះ ។៕ ភាវុន

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *