ព្រះវិហារៈ ព្រឹកថ្ងៃសៅរ៍ ៦កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកឆែប ខេត្តព្រះវិហារ បានរៀបចំពិធីសំណេះសំណាលជាមួយយុវជនគណបក្ស ក្រោមវត្តមានលោក ឈឿន មុនី អនុប្រធានក្រុមការងារជំនួយឲ្យថ្នាក់កណ្ដាលចុះមូលដ្ឋាន ខេត្តព្រះវិហារ លោក ច័ន្ទ សុភ័ក្រ្តា សមាជិកអចិន្ត្រៃយ៍គណបក្សខេត្ត និងជាប្រធានក្រុមការងារគណបក្សចុះជួយស្រុកឆែប លោក សុខ សាន្តតារ៉ា សមាជិកគណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានគណបក្សស្រុក និង លោក អ៊ុក គឹមសាន សមាជិកយុវជនគណបក្សថ្នាក់កណ្ដាល និងជាប្រធានក្រុមការងារ យុវជនគណបក្សខេត្តព្រះវិហារ។
និងដោយមានសមាសភាពចូលរួម លោក លោកស្រី អនុប្រធានក្រុមការងារយុវជន គណបក្សខេត្ត ក្រុមលេខាធិការដ្ឋានយុវជនគណបក្សខេត្ត ប្រធាន អនុប្រធាន គណបក្ស ឃុំទាំង៨ ក្រុមការងារយុវជនគណបក្សស្រុក ប្រធាន និងអនុប្រធានក្រុមការងារ យុវជនគណបក្សឃុំទាំង៨របស់ស្រុកឆែប។ក្នុងពិធីសសំណេះសំណាលនាឱកាសនោះដែលោក អ៊ុក គឹមសាន ប្រធានក្រុមការងារយុវជនគណបក្សខេត្តព្រះវិហារ បានឧបត្ថម្ភជូនក្រុមការងារយុវជនគណបក្សស្រុករួមមាន៖ ទឹកក្រូច១០កេស, ទឹកសុទ្ធ១០កេស, ម៉ាស់១០ ប្រអប់(ស្មើ៥០០បន្ទះ) និងអាវយុវជនចំនួន៣០អាវ។-លោក សុខ សាន្តតារ៉ា ប្រធានគណបក្សស្រុក បានឧបត្ថម្ភបាយចំនួន៦០ប្រអប់ ចំណាយថវិកា៣៦០,០០០រៀលផងដែរ៕SPS