ខេត្តស្វាយរៀងៈ អាជ្ញាធរ ក្រុង បាវិត នៅ យប់ ថ្ងៃទី ១៤ ខែសីហា ឆ្នាំ ២០២១ នេះ បាន បន្ត ដឹកនាំ កម្លាំងចម្រុះ ចុះ អនុវត្ត សេចក្តីសម្រេច លេខ ០៩៦/២១ សសររបស់ រដ្ឋបាលខេត្ត ស្វាយរៀង ស្តីពី ការដាក់ចេញ នូវ វិធានការ រដ្ឋបាល នៅក្នុង ភូមិសាស្ត្រ ខេត្តស្វាយរៀង រយៈពេល ៧ថ្ងៃបន្តទៀត គិត ចាប់ពី ម៉ោង សូន្យ នា ថ្ងៃទី ១៣ ខែសីហា ឆ្នាំ ២០២១ រហូតដល់ ថ្ងៃទី ១៩ ខែសីហា ដើម្បី ប្រយុទ្ធ និង ទប់ស្កាត់ ការឆ្លង រាលដាល នៃ ជំងឺ កូ វីដ -១៩ ក្នុង មូលដ្ឋាន ក្រុង បាវិត ខេត្តស្វាយរៀង ។
លោក វណ្ណ សុ មុន្នី អភិបាលរងក្រុង បាវិត បានឲ្យដឹងថា: នាពេលកន្លងមករដ្ឋបាលក្រុងបានធ្វើការ ណែនាំ ដល់ បងប្អូន ប្រជាពលរដ្ឋ អាជីវករ និង អ្នកពាក់ព័ន្ធ ទាំងអស់ ត្រូវ ចូលរួម អនុវត្តតាម ខ្លឹមសារ សេចក្តីសម្រេច របស់ រដ្ឋបាលខេត្ត ស្វាយរៀង ពិសេស ការលក់ដូរ ប្រកប អាជីវកម្ម គ្រប់ ប្រភេទ អនុញ្ញាត ត្រឹមតែ ការ វេច ខ្ចប់ ប៉ុណ្ណោះ ដោយ មិន អនុញ្ញាតឱ្យ អតិថិជន ចូលមក អង្គុយ ឬ ទទួលទាន នៅក្នុង បរិវេណ អាជីវ កម្មដ្ឋាន របស់ខ្លួន ឡើយ ។ ហាមឃាត់ ការជួបជុំ ការលក់ដូរ និង សេព គ្រឿង ស្រវឹង ត្រូវ អនុវត្តតាម វិធានការ បម្រាម គោចរ ( ចាប់ពី ម៉ោង ២១:០០ នាទី ដល់ ម៉ោង ៣:០០ នាទី ) តែអ្វីដែលត្រូវអនុវត្តនាពេលនេះគឺមិនមានការណែនាំទៀតទេគឺអនុត្តធ្វើការផាកពិន័យទៅតាមច្បាប់តែម្តងចំពោះជនណាដែលល្មើសនិងបម្រាមគោចរដើម្បីឲ្យរាងចាល។
លោក វណ្ណ សុ មុន្នី អភិបាលរងក្រុង បាវិត ក៏បាន បន្តអំពាវនាវ ដល់ បងប្អូន ប្រជាពលរដ្ឋ ទាំងអស់ បើ គ្មាន ការ ចាំ បាច់ សូមកុំ ចេញ ក្រៅ ផ្ទះ ហើយ រាល់ ការធ្វើដំណើរ ត្រូវមាន លិខិតស្នាម បញ្ជាក់ ពី អង្គភាព ស្ថាប័ន ក្រុមហ៊ុន ឬ អាជ្ញាធរ មូលដ្ឋាន អោយ ត្រឹមត្រូវ និង បន្ត ចូលរួម អនុវត្តតាម ការអំពាវនាវ របស់ សម្តេច តេ ជោ នាយករដ្ឋមន្ត្រី និង ត្រូវមាន ស្មារតី ប្រុងប្រយ័ត្ន ខ្ពស់ ជានិច្ច ក្នុងការ ទប់ស្កាត់ ជំងឺ កូ វីដ -១៩ នៅ កម្ពុជា តាមរយៈ ការ អនុវត្ត នូវ វិធានការ ជា បន្តបន្ទាប់រ បស់ ក្រសួងសុខាភិបាល ជាពិសេស ការរក្សា អនាម័យ លាងដៃ ឲ្យ ស្អាត ពាក់ ម៉ាស ជា ចាំបាច់ និង ការរក្សា គម្លាត សុវត្ថិភាព សង្គម និង គម្លាត សុវត្ថិភាព បុគ្គល និង វិធានការ ៣ កុំ ៣ ការពារ ២ចូលរួមរបស់ ប្រមុខ រាជរដ្ឋាភិបាល កម្ពុជា ៕