ស្ត្រីម្នាក់បានរងរបួសពេញខ្លួនដផយសារផ្ទុះកំប៉ុងហ្គាសបណ្តាលនៅពេលកំពុងដាំបាយ

ខេត្តកំពង់ឆ្នាំង :ស្រ្តីម្នាក់បានរងរបួសរលាកភ្លើងពេញខ្លួននិងបានបញ្ចូន ទៅព្យាបាលនៅមណ្ឌលសុខភាពភ្លាម បន្ទាប់ពីផ្ទុះកំប៉ុងហ្គាស ។ ហេតុការណ៍ខាងលើនេះបានកើតឡើង នៅវេលាម៉ោង៦.៤៥ នាទី ល្ងាចថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ម្សិលមិញ ស្ថិតនៅក្នុងភូមិកោះធំ ឃុំព្រៃគ្រី ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង ។សមត្ថកិច្ចនគបាលស្រុកជល់គីរីបានឲ្យដឹងថាស្រ្តីដែលរងការរលាកភ្លើងដោយសារផ្ទុះកំប៉ុងហ្គាសនេះមានឈ្មោះ មាស ចាន់ធូ អាយុ៤៨ ឆ្នាំ ដែលមានប្តីឈ្មោះ ទេស សារឿន អាយុ៦៩ឆ្នាំ រស់នៅភូមិ ឃុំ.ស្រុក.កើតហេតុខាងលើ ។សមត្ថកិច្ចនគបាលស្រុកបានបន្តអោយដឹងទៀតថានៅមុនពេលកើតហេតុស្រ្តីរងគ្រោះបានកុំពង់ដសក់ដាំបាយនិងចង្ក្រានហ្គាស ស្រាប់តែបណ្តាលអោយផ្ទុះកំប៉ុងហ្គាស ហើយប៉ះដបសាំងផ្ទុះឆាបឆេះបាចសាចភ្លើងមកលើដងខ្លួនបណ្តាលអោយរលាកដៃជើង ត្រូវបានក្រុមគ្រួសារបញ្ជូនទៅព្យាបាលនៅមណ្ឌលសុខភាពព្រៃគី ។បើតាមការអោយដឹងពីសមត្ថកិច្ចនគបាលស្រុកជលគីរីបានអោយដឹងទៀតថាដោយសារស្ថានភាពរបួសធ្ងន់ធ្ងរពេកខាងមណ្ឌលសុខភាពមន្ទីរពេទ្យស្រុកបាធាយដើម្បីធ្វើការសង្គ្រោះបន្ទាន់តែភាគីជនរងគ្រោះមិនបានទៅទេដោយអះអាងថាគាត់មានតែពីរនាក់ប្ដីប្រពន្ធទេហើយសុខចិត្តព្យាបាលនៅទីនេះចុះ ។ក្នុងករណីនេះក៍ការខូតខាតអីវ៉ាន់ចាប់ហួយនៅក្នុងផ្ទះអស់មួយចំនួនផងដែរ ៕សុក្ខារិន

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *