ខេត្តកំពង់ឆ្នាំង :នៅថ្ងៃទី១៣សីហា២០២១ម្សិលមិញនេះលោក អម សុភា អភិបាលបាលរងខេត្តកំពង់ឆ្នាំងរួមដំណើរដោយលោក ងិន ហ៊ុន ប្រធានមន្ទីរកសិ កម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បានដឹកនាំមន្ត្រីរដ្ឋបាលជលផល និងអាជ្ញាធរស្រុកបរិបូណ៌ចុះពិនិត្យទីតាំងតំបន់ព្រៃ លិចទឹកចំណុចត្រពាំងត្រស់ក្នុងភូមិល្បើក ឃុំខុនរ៉ង ស្រុកបរិបូណ៌ដើម្បីត្រៀមដាំកូនឈើដើមវិញ បន្ទាប់ពីបានរងការបំផ្លាញខ្ទេចខ្ទីពីជនខិលខូចលួចឈួសឆាយរុករានទន្ទ្រានយកធ្វើជាកម្មសិទ្ធិឯកជន ។នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងលោក លីឡា ដែលបានចូល រួមក្នុងការងារនេះបានបញ្ជាក់ឲ្យដឹងថាតំបន់ព្រៃលិចទឹកត្រពាំងត្រស់ នេះ ត្រូវបានជនខិលខូចលួចឈូសឆាយបំផ្លាញអស់ប្រមាណ ២៥ ហិកតាក្នុងពេលថ្មីៗនេះ ហើយនៅ ក្នុងករណីនេះដែរសមត្ថកិច្ចជំនាញបានចុះមកឋធ្វើការស្រាវជ្រាវរកឃើញជនសង្ស័យចំនួន ៤ នាក់ជាអ្នកឈូសឆាយបំផ្លាញយកជាកម្មសិទ្ធិ និងបានកសាងសំណុំរឿងបញ្ជូនទៅស្ថាបន័តុលាការដើម្បីចាត់ការបន្តតាមនិតិវិធីផងដែរ ។ក្នុងពេលនោះដែរ អភិបាលរងខេត្តកំពង់ឆ្នាំងលោក អមសុភា បានលើកឡើងថា ដើម្បីកុំឲ្យជន ខិលខូចចូលកាន់កាប់ដីដែលបានឈូសឆាយហើយនេះ មន្ត្រីជំនាញត្រូវតែរកកូនឈើព្រៃលិចទឹកមកដាំដុះនៅក្នុងតំបន់នេះឡើងវិញនៅពេលដ៍ឆាប់ៗខាងមុខនេះ ដើម្បីធ្វើយ៉ាងណារួមគ្នាបង្កើនការដាំដុះព្រៃលុចទឹកឡើងវិញនិងរក្សាការពារព្រៃលិចទឹកទាំងអស់ ដែលជាជម្រកត្រីពងកូនឲ្យបានគង់វង្ស ។
ពាក់ពន្ធនិងករណីខាងលើនេះ ប្រធានមន្ទីរកសិកម្មរុក្ខា ប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំងលោក ងិនហ៊ុន បានបញ្ជាក់ឲ្យដឹងថា តាមរបាយ ការណ៍របស់ជំនាញ ចាប់តាំងពីឆ្នាំ ២០១៩ ដល់ ឆ្នាំ២០២១នេះ សម ត្ថកិច្ចជំនាញបានកសាងសំណុំរឿងបទល្មើសឈូសឆាយព្រៃលិចទឹកជាង៨០ករណី នៅក្នុងទូទាំងខេត្តបញ្ជូនទៅកាន់ស្ថាបន័តុលាការ នៅក្នុងសំ ណុំរឿងនេះដែរសមត្ថកិច្ចបានចាប់ឃាត់ទុកត្រាក់ទ័រដែលវត្ថុតាងនៃបទល្មើស ចំនួន ២៧គ្រឿង ផងដែរ ។
ប៉ុន្តែមកដល់ពេលនេះគេមិនដែលទាន់ឃើញមានការផ្តន្ទាទោសណាមួយទៅលើជនសង្ស័យនោះឡើយ គ្រាដែលត្រាក់ទ័រចំនួន២៦គ្រឿង ក៏ត្រូវបានដោះលែងទៅវិញបាត់អស់ផងដែរ ។
ប្រធានមន្ទីកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំងលោក ងិនហ៊ុន បានបញ្ជាក់អោយដឹងបន្ថែមទៀតថាករណីនេះវាគឺជា ឆន្ទាទានុសិទ្ធិរបស់ស្ថាវន័តុលាការដែលសមត្ថកិច្ចយើងមិនអាចលូកលាន់បានឡើយ ។
ហើយពាក់ពន្ធជុំវិញករណីខាងលើនេះ ប្រជា ពលរដ្ឋក៍បានលើកឡើងផងដែរថា បើស្ថាប័នច្បាប់អនុវត្តន៍បញ្ញត្តិច្បាប់ឲ្យបានម៉ឺងម៉ាត់ចំពោះជនសង្ស័យដែលសមត្ថកិច្ចបានក៍សាងឯកសារបញ្ជូនសំណុំរឿងអោយនោះបទល្មើសឈូសឆាយរុករានទន្ទ្រានដូព្រៃលិចរបស់រដ្ខ នៅគ្រប់ទីកន្លែងពិតជាមានការថមថយចុះ ។
តែផ្ទុយទៅវិញបើការអនុវត្តច្បាប់នៅតែធូររលុងវិញនោះគឺបទល្មើសឈូសឆាយដីព្រៃរបស់រដ្ឋនៅគ្រប់ទីកន្លែងពិតជាកើតមានកាន់តែច្រើនទៀតដោយមិនមានថយចុះឡើយ ។
សូមបញ្ជាក់ផងដែរថាមួយរយៈពេលចុងក្រោយនេះដីព្រៃលិចទឹកត្រូវបានរងការបំផ្លាញស្ទើខ្ឋេចខ្ទីពីក្រុមជនល្មើសទន្ទ្រានយកដីព្រៃលិចទឹកដែលជាជម្រកត្រីពងនិងឋានិកសត្វផ្សេងៗរសនៅធ្វើជាកម្មសិទ្ធិឯកជនស្ទើរគ្រប់កន្លែងនៅខេត្តកំពង់ឆ្នាំង៕សុក្ខារិន