គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ២២គ្រាប់ដែលបានបន្សល់ពីសម័យសង្គ្រាមកប់ក្នុងដីត្រូវបានប្រជាពលរដ្ឋប្រទះឃើញ

ខេត្តកំពង់ឆ្នាំង:គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះទម្លាក់ពីលើយន្តហោះមួយគ្រាប់បន្សល់ពីសម័យសង្គ្រាមកប់ក្នុងដីត្រូវបានប្រជាពលរដ្ឋប្រទះឃើញនៅក្នុងស្រុក២និងបានរាយការណ៍ជូនសមត្ថកិច្ចនគបាលមូលដ្ឋានបន្តទៅមន្ត្រីជំនាញស៊ីម៉ាក់ចុះប្រមូលយកបន្ទាន់ផងដែរ ។

 

ការប្រទះឃើញយុទ្ធភណ្ឌមិនទាន់ផ្ទុះចាស់ៗដែលកប់ក្នុងដីត្រូវគេប្រទះឃើញនៅថ្ងៃទី ១២ សីហា ២០២១ កន្លងទៅនៅក្នុងស្រុក២គឺស្រុកកំពង់លែងនិងស្រុកកំពងើត្រឡាចខេត្តកំពង់ឆ្នាំង ។

នគរបាលប៉ុស្តិ៍រដ្ឋបាលមូលដ្ឋានដែលបានសហការជាមួយមន្ត្រីសីម៉ាក់CMAC បានអោយដឹងថាគ្រាបើដែលត្រូវបានចុះធ្វើការដោះនិងប្រមូលយកមករក្សារទុកឬធ្វើការបន្សាបចំនួន២២គ្រាប់ក្នុងនោះស្រុកកំពង់ត្រឡាច២១គ្រាប់មាន៦០មម៤គ្រាប់.គ្រាប់ប្រភេទ៨២មម៣គ្រាប់.គ្រាប់បូមប៉ី១២គ្រាប់.និងគ្រាប់បែកដៃចំនួន២គ្រាប់និងនៅស្រុកកំពង់លែងគ្រាប់៦០មម១គ្រាប់ ។

គ្រាប់ដែលទាំងអស់នេះបន្សល់ពីសម័យសង្គ្រាមហើយត្រូវបានប្រជាពលរដ្ឋរាយការណ៍អោយសមត្ថកិច្ចប៉ុសន៍នគបាលមូលដ្ឋាននិងបានរាយការណ៍បន្តទៅកម្លាំងជំនាញស៊ីម៉ាក់CMACចុះមកដោះនិងប្រមូលយកទៅរក្សាទុកនៅកន្លែងដើម្បីរក្សាទុកឬបន្សាបតាមបច្ចេកទេសដោយសុវត្ថិភាពផងដែរ ។

សមត្ថកិច្ចនគរបាលមូលដ្ឋានបានសហការជាមួយមន្ត្រីស៉ីម៉ាក់CMACបានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ពេលដែលជួបប្រទះនៅគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទនៅទីណាក៏ដោយសូមប្រញាប់រាយការណ៍មកកាន់អាជ្ញាធរមូលដ្ឋានឬក៏មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលដែលនៅជិតបន្ទាន់និងរាយការណ៍បន្ទាន់ទៅមន្ត្រីស៊ីម៉ាក់ចុះទៅយកឱ្យបានទាន់ពេលវេលាជៀសវាងបញ្ហាណាមួយកើតឡើងបណ្ដាលឲ្យគ្រោះថ្នាក់ជាយថាហេតុបណ្តាលអោយរងរបួសឬស្លាប់ ៕ សុក្ខារិន

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *