ខេត្តកំពង់ឆ្នាំងៈ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និង លោកជំទាវ មាន សំអាន ប្រធានគណះកម្មាធិការទី៨ នៃព្រឹទ្ធសភានិងជាអនុប្រធានប្រធានសមាគមន៍នារីដើម្បីសន្តិភាពនិងការអភិវឌ្ឍន៍ ដោយមានការចូលរួមពីលោកជំទាវ ដោក សុទ្ធា ទីប្រឹក្សារាជរដ្ឋាភិបាល
លោកជំទាវអភិបាលរងខេត្តនិងសមាជិកក្រុមប្រឹក្សាខេត្តនិងសប្បុរាជន បានអញ្ជើញចុះសាកសួរសុខទុក្ខ កុមារកំព្រា កំពុងស្នាក់នៅមណ្ឌលកុមារកំព្រាខេត្តកំពង់ឆ្នាំង ។ លោកស្រី ឈិត សុធា នាយិកាមណ្ឌលកុមារកំព្រាខេត្តកំពង់ឆ្នាំងបានបញ្ជាក់ អោយដឹងថាៈកុមារកំព្រាដែលកំពង់ស្នាក់នៅសរុប៣០នាក់សហរី១៦នាក់ ក្នុងនោះពិការចំនួន៣នាក់ ស្រី១នាក់និងកុមារកំព្រាគ្មានឪពុកម្តាយចំនួន៩នាក់ ស្រី៣នាក់និងកុមារកំព្រាដែលត្រូវឪពុកម្តាយបោះបង់ចោល២១នាក់ស្រី១៣នាក់។
ក្នុងឱកាសនោះឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ និង លោកជំទាវ មាន សំអាន.បានមានប្រសាសន៍ ថាៈ រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី បាន យកចិត្តទុកដាក់និងគិតគូរពីសុខទុក្ខការរសនៅ របស់កុមារកំព្រាគ្រប់កន្លែងដើម្បីអោយ ក្មួយៗបានរសនៅសិក្សារៀនសូត្រដូចកុមារដទៃទៀតផងដែរ។
ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ និង លោកជំទាវ មាន សំអាន ក៏បានផ្តាំផ្ញើ ដល់ប្អូនៗ ត្រូវចេះស្រឡាញ់គ្នាដូចបងប្អូន និង.ខិតខំរៀនសូត្រព្រោះប្អូនៗជាទំពាំងស្នងឬស្សី ត្រូវដើរតាមផ្លូវល្អ ជសកូនល្អជៀសអោយឆ្ងាយពីគ្រឿងញៀន និង អំពើអប្បាយមុខផ្សេងៗដែលសង្គមស្អប់ខ្ពើម ប្អូនៗពិតជាក្លាយខ្លួនជាមនុស្សល្អ និងមានប្រយោជន៍សំរាប់អនាគតខ្លួននិងសង្គមជាតិ។
ជាពិសេសប្អូនៗត្រូវថែទាំសុខភាពអោយបានល្អដោយធ្វើអនាម័យជាប់ជាប្រចាំនិងអនុវត្តនូវវិធានការ ការពារ និងទប់ស្កាត់កុំអោយកើតមានជំងឺកូវីដ១៩ ដោយអនវត្តអោយត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាលនិងអនុសាសន៍របស់សម្តេចប្រមុខរាជរដ្ឋាភិបាលគឺ៣ការពារនិង៣កុំអោយបានជាប់ជាប្រចាំ។
អំណោយដែលត្រូវផ្តល់ជូននាពេលនេះ មានមី១០កេះ ទឹកត្រី ទឹកស៊ីអ៊ីវ១០យួរ អំបិល២០កញ្ចប់ លោកជំទាវ .ឃុនវាសនានិងស្វាមីបានឧបត្ថជាថវិកា៥១ម៉ឺនរៀលសម្រាប់មណ្ឌល និង បានចែកជូនដល់កុមារកំព្រាក្នុងម្នាក់ឃីត១កញ្ចប់ និងថវិកា៣ម៉ឺនរៀល ក្នុងនោះលោក.ប៉ែនចាន់ដារិទ្ធបានឧបត្ថមថវិការ៥០០ដុល្លា.ក្រុមហ៊ុនសាគូរ៉ាឧបត្ថម្ភនំ 4 កេះ។
ដោយឡែក ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត និង លោកជំទាវ បានផ្តល់ជូន អង្កចំនួន១តោន មី១០កេស ត្រីខ១កេសធំ ម៉ាស១កេស និង ភេសជ្ជៈ១០កេស ៕សុក្ខារិន