ខេត្តកំពង់ឆ្នាំង:បុរសអ្នកបើកបររថយន្តសាំយ៉ុង១នាក់បានរងរបួសធ្ងន់នៅក្នុងហេតុការរថយន្ត២គ្រឿងបុកគ្នានៅលើកំណាត់ផ្លូវជាតិលេខ៥ ។ ហេតុការខាងលើនេះបានកើតឡើងនៅម៉ោង៤និង១៥នាទីរៀបភ្លឺថ្ងៃទី១៣សីហា២០២១នៅលើកំណាត់ផ្លូវជាតិលេខ៥ចន្លោះបង្គោលគីឡូម៉ែត្រលេខ៩៨និង៩៩ស្ថិតក្នុងភូមិ ចិន.ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ.ខេត្តកំពង់ឆ្នាំង ។
សមត្ថកិច្ចនគបាលមូលដ្ឋានបានអោយដឹងថាករណីគ្រោះថ្នាកចរាចណ៍ខាងលើនេះបានកើតឡើងរវៀងរថយន្ត២គ្រឿងបុកគ្នាក្នុងដំណើរច្រាស់ទិសគ្នារៀងរថយន្តសាំយ៉ុងដឹកបន្លែ១គ្រឿងពណ៌លឿងពាក់ស្លាកលេខភ្នំពេញ2Q.1716បើកបរដោយម្ចាស់ឈ្មោះ ភួនរ៉ាវ៉ិច ភេទប្រុសអាយុ១៩ឆ្នាំ រងរបួសធ្ងន់រស់នៅក្នុងភូមិស្មែតឃុំស្វាយជ្រុំស្រុករលាផ្អៀរខេត្តកំពង់ឆ្នាំទិសដៅពីកើតទៅលិចលក់មកដល់ចំណុចកើតហេតុខាងលើក៏បានរាយចង្កូតទៅបុកជាមួយនឹងរថយន្តមួយគ្រឿងឋផ្សេងទៀតម៉ាកហ៉ីយ៉ាន់ដាយពណ៍សពាក់ស្លាកលេខព្រះសីហនុ.3A.0593.អ្នកប់កបររថយន្តធុនធំមិនស្គាល់អត្តសញ្ញាណបានរត់គេចខ្លូនបាត់ដោយបន្សល់រថយន្តចោលនៅកន្លែងកើត ។
នៅក្នុងហេតុការខាងលើនេះអ្នកបើកបររថយន្តសាំយ៉ុងពណ៌លឿងដែលរងរបួសធ្ងន់នោះត្រូវបានសាច់ញាតិបងប្អូននាំយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង ។
ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះដល់កន្លែងបានប្រមូលវត្ថុតាងរថយន្តទាំងពីរគ្រឿងបញ្ជូនមករក្សាទុកនៅអធិការនគរបាលស្រុករលារប្អៀរដើម្បីរង់ចាំធ្វើការដោះស្រាយតាមនីតិវិធីផងដែរ ៕