កំពង់ចាម : គម្រោង មូលនិធិ ឃុំ -សង្កាត់ ឆ្នាំ ២០២១ របស់ គណៈកម្មការ ជាតិ សម្រាប់ ការអភិវឌ្ឍន៍ តាម បែប ប្រជាធិបតេយ្យ នៅ ថ្នាក់ ក្រោម ជាតិ ក្នុង ការ ស្ថាបនា ហេដ្ឋារចនាសម្ពន្ធ័ ក្នុង ភូមិសាស្ត្រ ស្រុកស្ទឹងត្រង់ ចំនួន៧គម្រោង ត្រូវ បាន ដាក់ឲ្យ ដេញ ថ្លៃ នាព្រឹក ថ្ងៃ ទី ១៣ ខែសីហា ឆ្នាំ ២០២១ ក្រោម វត្តមាន លោក ឡី មិច នាយក រង រដ្ឋបាល សាលា ខេត្ត កំពង់ចាម និងលោក ទុន នេត អភិបាល ស្រុកស្ទឹងត្រង់ ដោយ មានការ ចូលរួម ពី គណៈកម្មការ លទ្ធកម្ម ក្រុមការងារ សម្របសម្រួល ខេត្ត និង ស្រុក ព្រមទាំង តំណាង ក្រុម ហ៊ុន ទទួល ការ ជា ច្រើន រូប ផង ដែរ ។
លោក ទុន នេត បាន សំណូមពរ ដល់ ក្រុម ហ៊ុន ទទួល ការទាំងអស់ ត្រូវគោរព អនុវត្ត តាម គោលការណ៍ លក្ខណៈ បច្ចេកទេស ក្នុង ការ សាងសង់ ហេដ្ឋារចនាសម្ពន្ធ័ លោក បាន លេីកឡេីងទៀតថា ទោះ ស្ថិត ក្នុង បរិបទ កូវីដ-១៩ ស្រុកស្ទឹងត្រង់ នៅតែ បន្ត ធ្វើការ អភិវឌ្ឍន៍ ជាក់ស្ដែង ថ្ងៃ នេះ គម្រោង មូលនិធិ ឃុំ ចំនួន ៧គម្រោង ត្រូវ បាន ដាក់ ឲ្យ ដេញ ថ្លៃ ដើម្បីបន្ត អនុវត្ត ការងារ សាងសង់ ក្នុង នោះ មាន ៖ ១-ឃុំ ដងក្តារ ជួសជុលផ្លូវដី ប្រវែង ៣.៨៩០ គ.ម ទទឹងខ្នងលើ៤ម និងសាងសង់លូទោលមុខកាត់០.៨០ម ស្មើ០៣កន្លែង នៅភូមិសន្ទិច និងភូមិតារៀម ។
២-ឃុំទួលព្រះឃ្លាំង សាងសង់ផ្លូវបេតុងអាមេ ប្រវែង ៣៦០ម៉ែត្រ ទទឹង៥ម៉ែត្រ នៅភូមិ ដូនទ័រ ។
៣-ឃុំ ទួលសំបួរ ជួសជុលផ្លូវក្រាលក្រួសក្រហម ប្រវែង ៣.៦០ គ.ម ទទឹង៤ម នៅភូមិ ពោន។
៤-ឃុំ ព្រែកបាក់ ជួសជុលទំនប់ដីប្រវែង ៩៥០ម៉ែត្រ កម្ពស់អតិបរិមា ១១.១៨ម និងសាងសង់លូជ្រុងទ្វារទឹក ៤ម x ១.២ម នៅភូមិ ព្រែកបាក់ ។
៥-ឃុំ អារក្ស ត្នោត សាងសង់ផ្លូវបេតុងអាមេ ប្រវែង ៣៨៧ម៉ែត្រ ទទឹង៦ម៉ែត្រ នៅភូមិ គីឡូ៧ ។
៦-ឃុំ ព្រែកបាក់ សាងសង់ផ្លូវបេតុងអាមេ ប្រវែង២៣៣ម៉ែត្រ ទទឹង៤ម៉ែត្រ នៅភូមិ ព្រែកបាក់ ភូមិព្រែកព្រះអង្គ និងភូមិព្រែកកក់ ។
៧-ឃុំ អូរម្លូ សាងសង់ផ្លូវបេតុងអាមេ ប្រវែង៥៧១ម៉ែត្រ ទទឹង៤ម៉ែត្រ នៅភូមិខ្ទួយ៤ ។
ជាមួយគ្នា នោះ លោក ឡី មិច នាយក រង រដ្ឋបាល ខេត្ត បាន សំណូមពរ ដល់ បងប្អូន អ្នក ទទួល ការ ទាំងអស់ ឲ្យ ចូលរួម ជាមួយ អាជ្ញាធរ ដេីម្បី បង្ការ ទប់ស្កាត់ ការ ឆ្លង រីករាល ដាល នៃ ជំងឺ កូវីដ -១៩ ព្រមទាំង ក្រេីន រំលឹក ដល់ ក្រុម ហ៊ុន ទទួល ការ ត្រូវ អនុវត្ត គម្រោង ឲ្យ មាន តម្លាភាព និង ធ្វើ ការ សាងសង់ គ្រប់សំណង់ ឲ្យ ត្រូវ តាម បទដ្ឋាន លក្ខណៈ បច្ចេកទេស ប្រយោជន៍ ដល់ ការ ប្រើប្រាស់ បាន យូរ អង្វែងផងដែរ ៕