ខេត្តកំពង់ឆ្នាំងៈ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ម្សិលមិញនេះឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំងនិង លោកជំទាវ កែ ច័ន្ទមុនី អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ឆ្នាំងរួមឯកឧត្តម លោកជំទាវ ទីប្រឹក្សារាជរដ្ឋាភិបាល សមាជិកក្រុមប្រឹក្សាខេត្ត បាននាំយកបំពង់ និង ខ្យល់អុកស៊ីហ្សែន ចំនួន៦០ បំពង់ ដែលជាអំណោយដ៏ថ្លៃថ្លាអំពីសម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីព្រះបរមរាជវាំង ឧបត្ថម្ភដល់មន្ទីរពេទ្យខេត្តកំពង់ឆ្នាំងសម្រាប់បំរើសេចក្តីត្រូវការបន្ទាន់គ្រាដែលជម្ងឺកូវិដ១៩ដ៍កាចសាហាវនៅមិនទាន់ស្រាកស្រាននិងបានធ្វើអោយមនុស្សបន្តឈឺនិងស្លាប់រាល់ថ្ងៃ។
ប្រធានមន្ទីរពេទ្យខេត្តកំពង់ឆ្នាំងលោក ទុំសម្បត្តិ បាន ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ថ្នាក់ដឹកនាំខេត្ត និង ជាពិសេសដល់សម្តេចចៅហ្វាវាំង គង់ សំអុល ដែលតែងតែយកចិត្តទុកដាក់ និង ទំនុកបម្រុងដល់មន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង។
ប្រធានមន្ទីពេទ្យខេត្តកំពង់ឆ្នាំងលោក ទុំសម្បត្តិ បានគោរពជូនពរ សម្តច ចៅហ្វាវាំង គង់ សំអុល ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ និង លោកជំទាវ កែ ច័ន្ទមុនី ព្រមទាំង ឯកឧត្តម លោកជំទាវអមដំណើរសូមមានសុខភាពល្អ ជន្មាយុយឺនយូរ ទទួលបានជ័យជំនះគ្រប់ភារកិច្ចនិងសូមជួបតែពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡេីយ៕សុក្ខារិន