អេស្កាវទ័រមួយគ្រឿងឆេះយ៉ាងសន្ធោសន្ធៅមហាជននិយាយថាបារមីខឹងរឿងកាប់ដើមឈើទាលជិត២០ដើម

ខេត្តស្វាយរៀង៖មានករណីផ្ទុះឆេះអេស្កាវទ័រមួយគ្រឿងខណៈដែលកំពុងធ្វើសកម្មភាពគាសើគល់ឈើទាល នៅក្នុងបរវេណនៃមន្ទីរអប់រំយុវជននិងកីឡាខេត្តស្វាយរៀង មហាជនដាក់ការសង្ស័យ ថា បារមីដើមពោធិ និងបារមីថែរក្សារដើមឈើទាខឹងសំបារ ទើបបណ្តាលឲ្យឆេះបែបនេះ។

ករណីឆេះអេស្កាវទ័រនេះកើតឡើងនៅវេលាម៉ោង២និង១៥នាទីរសៀលថ្ងៃទី១២សីហា២០២១នៅក្នុងបេវណមន្ទីរអប់រំយុវជននិងកីឡាខេត្តស្ថិតនៅភូមិកៀនសាំងសង្កាត់ស្វាយរៀងក្រុងស្វាយរៀង។

មហាជនបានឲ្យដឹងទៀតថា នៅក្នុងបរវេណនៃមន្ទីរអប់រំយុវជននិងកីឡាខេត្តនេះ មានដើមពោធិ១ដើមយ៉ាងធំមានអាយុកាលរាប់១០០ឆ្នាំមកហើយនិងមានដើមឈើទាលនិងដើមគគីរ ប្រមាណជិត៤០ដើមនិងដើមឈើធម្មជាតិជាច្រើនដើមទៀតដុះនៅទីនោះដោយមានភ្លប់ត្រជាក់ត្រឈឹងត្រឈៃ ហើយទើបតែលោក

ប្រធានមន្ទីរថ្មីឡើងកាន់តំណែងបានប៉ុន្មានឆ្នាំ ក៏កាប់គាស់ដើមឈើទាលទាំងតូចទាំងធំ២០ដើមនិងដើមឈើផ្សេងទៀតសរុបជិត៤០ដើមឯណ្ណោះ។សូមរំលឹកផងដែរមហាជនរិះគន់ចំៗ ករណីលោកប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តស្វាយរៀង កាប់ដើមឈើទាល ប្រមាណជិត២០ដើម នៅក្នុងបរិវេណនៃមន្ទីរអប់រំយុវជននិងកីឡាខេត្ត ដែលមហាជននិយាយថា ដើមឈើទាលទាំងអស់នេះគឺ ដាំក្នុងអំឡុងឆ្នាំ១៩១២ឬនៅឆ្នាំ១៩២២ ពេលបង្កើតក្រុងស្វាយរៀងខេត្តស្វាយរៀង ដែលមានទំហំមុខកាត់១ម៉ែត្រទៅ០,៧ម៉ែត្រ កម្ពស់ ជិត២០ម៉ែត្រ គួរតែអភិរក្ស។

ករណីកាប់ដើមឈើទាលនេះកើតឡើង៣ថ្ងៃមកហើយគឺចាប់តាំងពីថ្ងៃទី០៧ទី៨សីហា២០២១រហូតមកដល់ថ្ងៃទី០៩សីហានេះអស់ចំនួន២០ដើមរាប់ទាំងដើមតូចធំ។

ទាក់ទិនករណីនេះដែរលោក ខៀវ សំអុល ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តស្វាយរៀងបានមានប្រសាសន៍ថា ដោយដើមឈើទាល នៅក្នុងបរវេណនៃមន្ទីរ អប់រំ ជាទ្រព្យសម្បត្តិរបស់មន្ទីរ លោកមិនបានសុំ ទៅខាងក្រៅទេ ។

ទី១ ដើមឈើទាល២ដើមគឺនៅជិតផ្ទះរបស់ប្រជាពលរដ្ឋនៅជិតរបងមន្ទីរមានការភ័យខ្លាច ដើមឈើបាក់រលំសង្កត់លើផ្ទះគាត់ ទើបកាប់ចេញ០២ដើម។

ទី២ ដើមឈើទាល០៣ដើម គឺនៅគៀកនិងអាគារ នៃមន្ទីរ ពេលមានខ្យល់មកខ្លាំងបាក់មែកធ្លាក់លើដំបូលបែកក្បឿងបង្កឲ្យទឹកហូរស្រក់ខូចពីដានអគារ ទើបកាប់ចេញ ហើយចំពោះដើមឈើទាលជាង១០ដើមទៀតគឺកាប់ចេញយកទីធ្លា សាងសង់ សំណង់ ដោយមន្ទីរ មានគម្រោងរៀបចំ សាងសង់អាគារសម្រាប់គីឡាករស្នាក់នៅ និងដាក់សម្ភារៈគីឡា និងគម្រោង សាងសង់ ទីលានកីឡា បាស្កេត(ប៉ាល់បោះ) និង រោងចំណតរថយន្ត។

ទាក់ទិនករណីនេះដែរ ឯកឧត្តម តូច ប៉ូលីវ៉ាអភិបាលរងខេត្តស្វាយរៀង បានមានប្រាសាសន៍ថា ករណីលោកប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តកាប់ដើមឈើទាល ជិត២០ដើមនេះ ឯកឧត្តមមិនបានដឹងទេ ហើយមន្ត្រីជំនាញក៏មិនបានដឹងដែរ កន្លងមកលោកប្រធានមន្ទីរ អប់រំបនាដាក់សំណើរមករដ្ឋបាលខេត្តស្វាយរៀងសុំកាប់ដើមឈើ ចំនួន១ដើម ដែលនៅខាងមុខមន្ទីរ ក្រៅរបងក្បែរផ្លូវជាតិលេខ១ ដោយបញ្ជាក់មូលហេតុ ថា ប៉ះបង្គោលខ្សែភ្លើង និងខ្សែភ្លើងអគ្គីសនី ទើបឯកឧត្តមអភិបាលខេត្តអនុញ្ញាតិឲ្យកាប់ចេញតាមសំណើរ ចំពោះកាប់ដើមឈើទាលជិត២០ដើមផ្សេងទៀតគឺរដ្ឋបាលខេត្តមិនបានដឹងទេ។ ចំណែកមន្ត្រីផ្នែករដ្ឋបាលព្រៃឈើ ស្វាយរៀងម្នាក់បានបង្ហើបឲ្យដឹងថា សង្ស័យលោកប្រធាមន្ទីរអប់រំលោកយល់ច្រឡំ ស្តីពីច្បាប់ភូមិបាល ហើយមើលទៅ ដោយលោក មានប្រសាសន៍ ថា ដីឯកជនរបស់មន្ទីរ ទើបលោកសម្រេចចាត់ចែង បែបនេះ ដីឯកជនរបស់រដ្ឋ (ដីកម្មសិទ្ធិរបស់មន្ទីរសាមីគ្រប់គ្រង)ចំពោះដើមឈើ ធំៗ ឈើប្រណិត គឺជាទ្រព្យសម្បត្តិសារធារណៈរបស់រដ្ឋ ដែលមានផ្នែករដ្ឋបាលព្រៃឈើ ជាអ្នកគ្រប់គ្រង បើមន្ទីរអប់រំ មានគម្រោង រៀបចំដី សាងសង់អាគារ ឬអភិវឌ្ឍន៍នៅលើដីក្នុងបរវេណនៃមន្ទីរសាមីរបស់ខ្លួនត្រូវតែ ដាក់សំណើរទៅឯកឧត្តមអភិបាលខេត្ត រួចដើមឈើទាំងអស់ត្រូវដាក់ដេញថ្លៃ យកថវិកាចូលរដ្ឋ មិនគួរកាប់ដើមឈើទាល ធំៗរហូតជិត២០ដើមលក់យកប្រាក់ដោយគ្មានការស្នើរសុំនិងដាក់ដេញថ្លៃបែបនេះទេទាន។

ទាក់ទិនករណីកាប់ដើមឈើទាលជិត២០ដើមលក់នេះលោកខៀវសំអុល ប្រធានមន្ទីរអប់រំយុវជននិងកីឡា ខេត្តមានប្រាសន៍យ៉ាងខ្លីថា លក់ក្នុង១ដើមបាន៣០ម៉ឺនរៀល ទៅ៦០ម៉ឺនរៀលប៉ុណ្ណឹង យកប្រាក់គ្រាន់ធ្វើការអភិវឌ្ឍន៍ តារាង បោះប៊ូល(តារាងកីឡាបេតង់)។ទោសបីយ៉ាងណាមហាជនកំពុងតាមដានករណីកាប់ដើមឈើទាលជិត២០ដើម ដែលជាដើមឈើប្រវត្តិសាស្រ្ត នៃការបង្កើតខេត្តស្វាយរៀងនេះលទ្ធផលចុងក្រោយយ៉ាណា ទៅ សូមជួយអ៊ុតទាំងអស់គ្នា ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *