មន្ត្រីការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្តកំពង់ឆ្នាំងបានចុះអប់រំផ្សព្វផ្សាយនិងព្យាបាលសត្វគោកើតជម្ងឺដុំពកជូនដល់ប្រជាពលរដ្ឋ ក្នុងឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច

ខេត្តកំពង់ឆ្នាំង :នៅព្រឹកថ្ងៃទី12 ខែសីហាឆ្នាំ 2021  នេះ លោក ក្រឹង សំអាត ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល ខេត្តកំពង់ឆ្នាំង បានណែនាំដល់បងប្អូនប្រជាពលរដ្ឋឲ្យចេះថែរក្សាអនាម័យនិងព្យាបាលសត្វដែលមានជំងឺដុំពក ឱ្យទាន់ពេលវេលាដើម្បីការពារចម្លងពីសត្វឈឺទៅសត្វផ្សេងៗទៀត។

លោក ក្រឹង សំអាត បានបន្តថាថ្ងៃនេះ មន្ត្រីការិយាល័យបសុព្យាបាលខេត្តកំពង់ឆ្នាំង រួមដំណើរ ជាមួយមន្ត្រីពេទ្យ

ស្រុក ពេទ្យសត្វភូមិ ចុះមកក្នុងពេលនេះគឺ មានគោលបំណង២ ទី១.ព្យាបាលសត្វគោដែលមានជំងឺដុំពកជូនដល់បងប្អូនប្រជាពលរដ្ឋ និង ទី 2.ផ្សព្វផ្សាយ ណែនាំនិងពីវិធីព្យាបាលដោយខ្លួនឯងដែលមានសត្វគោឈឺ.សូមចូលរួមទប់ស្កាត់ការឆ្លងរាលដាលនិងស្លាប់ដោយសារជំងឺ ដុំពកដែលជាជំងឺមួយ ដែលកំពុងកើតនៅលើសត្វគោរបស់បងប្អូនប្រជាពលរដ្ឋ  ដោយហេតុនេះហើយ សូមបងប្អូនជាកសិករម្ចាស់សត្វគោ ត្រូវយកចិត្តទុកដាក់ថែទាំសត្វ និងអនុវត្តនូវវិធានការការពារ ឲ្យបានត្រឹមត្រូវ ហើយបើមានគោកើតជំងឺ ដុំពកត្រូវព្យាបាលដោយប្រើថ្នាំ( plemedilan )។

ជាមួយគ្នានេះ សម្រាប់សត្វគោដែលកើតជំងឺដុំពក យើងត្រូវថែរក្សាអនាម័យដូចជា ត្រូវលាងសម្អាតនិងអនាម័យក្រោល .ត្រូវដាក់មុងការពារមូសនិងសត្វល្អិតផ្សេងៗខាំ. ត្រូវយកសាប៊ូលាងចាន ដុសលាងមួយថ្ងៃ២ដង សម្អាតលើខ្លួនសត្វគោ ដើម្បីគេចផុតពីជម្ងឺឆ្លង.បើសត្វគោ របស់បងប្អូនក្តៅខ្លួន ត្រូវចាក់ថ្នាំ (peracetamol ). ចំពោះ ថ្នាំ(  ivomic superភ) ចាក់បានតែម្ដងទេ. ត្រូវចាក់ថ្នាំផ្សះ ពពួក (antibiotics ). និងត្រូវលាបថ្នាំពណ៌ខៀវៅ plemetilen) លើស្នាមពងបែកលើសត្វគោ .ហើយក៏អាចចាក់ថ្នាំវីតាមីនជំនួសក៏បានផងដែរ។

សូមបញ្ជាក់ថា ប្រជាពលរដ្ឋដែលបានចូលរួមនឹងយកសត្វគោមកពិនិត្យព្យាបាលសរុប ចំនួន 19 គ្រួសារដែលមានសត្វទាំងអស់ ចំនួន 104 ក្បាល ក្នុងនោះបានជួយ ព្យាបាលសត្វគោ ជូនបងប្អូនប្រជាពលរដ្ឋបានចំនួន41ក្បាល(កូន9ក្បាល) សល់ប៉ុន្មានមន្ត្រីជំនាញបាន ផ្តល់ថ្នាំ ជូន បងប្អូនប្រជាពលរដ្ឋ ទុកព្យាបាលសត្វដោយខ្លួនឯង ព្រោះពួកគាត់បានទទួលការអប់រំផ្សព្វផ្សាយពីវិធីព្យាបាលរួចហើយ៕ សុក្ខារិន

You might like

Leave a Reply

Your email address will not be published. Required fields are marked *