រដ្ឋបាលខេត្តប៉ៃលិន ចេញសេចក្តីសម្រេច បន្តហាមឃាត់ការធ្វើដំណើរចេញចូលក្នុងខេត្ត ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ប្រភេទថ្មី ដែលតា(Delta)

ខេត្តប៉ៃលិន ៖ រហូតមកដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តប៉ៃលិន បានចេញ សេចក្តីសម្រេចលេខ០៩៩/២១ លសរ. ក្នុងការបន្តហាមឃាត់ការធ្វើដំណើរឆ្លងកាត់ចេញចូលពីខេត្តប៉ៃ លិនទៅតាមបណ្តាខេត្តផ្សេងៗទៀត ជាបណ្តោះអាសន្ន ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ចូលក្នុងសហគមន៍ ព្រោះជាជំងឺដែលកាចសាហាវគួរឱ្យភ័យខ្លាចបំផុត ។

ប្រភពព័ត៌មានក្នុងលិខិតបានឱ្យដឹងថា ៖ ក្រោយពីផ្អាកការចេញចូលកាលពីប៉ុន្មានថ្ងៃមុន រហូត មកដល់ពេលនេះរដ្ឋបាលខេត្ត បន្តការហាមឃាត់ការធ្វើដំណើរឆ្លងកាត់ពីខេត្តប៉ៃលិនទៅខេត្តផ្សេងៗ និងពីខេត្តផ្សេងចូលមកខេត្តប៉ៃលិនផងដែរ ។ ការបន្តហាមនេះមានរយ:ពេល៧ថ្ងៃ ដោយគិតចាប់ពីម៉ោង២៣និង៥៩នាទីយប់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ប្រភេទដែលតា(Delta) ៕ ដោយ ៖ នីយ៉ា

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *