កំពង់ធំ៖ លោក ម៉ាក់ ប៊ុនហុង អភិបាលក្រុងស្ទឹងសែន បានឲ្យដឹងថា ការយកសំណាកអាជីវករនៅផ្សារស្ទឹងសែន សរុប ៥៦៣នាក់ រកឃើញ វិជ្ជមាន ៥០នាក់ ក្នុងនោះស្រី៣១នាក់ បានចប់ នាម៉ោង៧យប់ ថ្ងៃទី១១ ខែសីហាឆ្នាំ ២០២១ នៅសាលាបឋមសិក្សាកំពង់ធំក្រុង។
លោកអភិបាលក្រុងស្ទឹងសែន ក៏បានអំពាវនាវឲ្យអាជីវករទាំងអស់ ដូចជាប្រជាពលរដ្ឋ សូមអនុវត្តន៍ឲ្យបានវិធានការការពារសំខាន់ ជាពិសេសការណែនាំរបស់ក្រសួងសុខាភិបាល។
ហើយអ្នកដែលពាក់ព័ន្ធជាមួយអាជីវករផ្សារខាងលើនេះ ត្រូវប្រញាប់មកធ្វើតេស្តឲ្យខាងតែបាន បើអ្នកប៉ះប្រយោល ក៏ត្រូវធ្វើចត្តាឡីស័កខ្លួនឯងរយៈពេល ១៤ ថ្ងៃ ប្រសិនជាសុខភាពមិនប្រក្រតីសូមរាយការណ៍មកអាជ្ញាធរទៅកាន់មណ្ឌលសុខភាពជាបន្ទាន់។
សូមបញ្ជាក់ផងថា ផ្សារស្ទឹងសែន ហៅផ្សារចាស់ រអាជ្ញាធរ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ បានធ្វើការបិទខ្ទប់ចាប់ពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ រហូតដល់យប់ថ្ងៃទី ១១ ខែសីហានេះដើម្បីយកសំណាកពីអាជីវកររកមេរោគកូវីដ១៩។