ឯកឧត្តម ហ៊ុន ម៉ាណែត ជម្រុញដល់ថ្នាក់ដឹកនាំខេត្តប៉ៃលិន ឱ្យសាងសង់កន្លែងធ្វើចត្តាឡីស័កឲ្យបានឆាប់រហ័សតាមដែលអាចធ្វើបាន ដើម្បីទទួលពលករធ្វើចត្តាឡីស័ក

ខេត្តប៉ៃលិន ៖ នៅរសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១នេះ លោកជំទាវ បាន ស្រីមុំ ប្រធានគណបក្សខេត្ត និងជាអភិបាលខេត្តប៉ៃលិន ឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្រ្តមណ្ឌលប៉ៃលិន ឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្ត បានទទួលជួបស្វាគមន៍ និងផ្តល់ជូនឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោក  អនុប្រធានគណៈប្រតិបត្តិ នៃគណៈកម្មការ អន្តរក្រសួងប្រយុទ្ធនឹងជំងឺកូវីដ-១៩ ទទួលបន្ទុកអនុគណៈកម្មការបច្ចេកទេស និងព្យាបាល  អំពីផែនការ និងយុទ្ឋសាស្រ្តរបស់រដ្ឋបាលខេត្ត ក្នុងការរៀបចំកសាងមណ្ឌលព្យាបាលជម្ងឺកូវីដ ១៩ កម្រិតស្រាល ត្រៀមបម្រុងសម្រាប់ព្យាបាលជូនបងប្អូនពលករខ្មែរ ដែលទើបវិលត្រលប់មកពីប្រទេសថៃវិញ ។

ប្រភពព័ត៌មានបានឱ្យដឹងថា ៖ នៅក្នុងដំណើរអញ្ជើញ ដឹកនាំគណៈប្រតិភូចុះពិនិត្យទីតាំងព្យាបាលជំងឺនោះដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក៏ជម្រុញដល់ថ្នាក់ដឹកនាំខេត្ត ក៏ដូចជាក្រុមការងារសាងសង់កន្លែងស្នាក់នៅ  ត្រូវពន្លឿនដំណើរការសាងសង់ ឲ្យបានឆាប់រហ័ស ដើ ម្បីដាក់ឱ្យដំណើរការព្យាបាលជូនអ្នក ជំងឺកូវីដ – ១៩ ។

ទន្ទឹមនោះឯកឧត្តម  ក៏បាននថ្លែងការកោតសរសើរចំពោះថ្នាក់ដឹកនាំខេត្ត ជាពិសេសលោកជំទាវ បាន ស្រីមុំ អភិខេត្តប៉ៃលិន ដែលជាថ្នាក់ដឹកនាំជាស្ត្រីដ៍ឆ្នើមឈ្លៀសវៃក្នុងការដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ដែលកន្លងមកបានខិតខំយ៉ាងសស្រាក់ស ស្រាំក្នុងយុទ្ធនា ការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩  ដែលយើងត្រូវតែរួបរួមសាមគ្គីគ្នា ដើម្បីទប់ស្កាត់ ឲ្យបាននូវការឆ្លង រាល ដាល ជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ គឺប្រភេទបំប្លែងថ្មី  (Delta)  ដែល វាមានលទ្ធភាពចម្លងលឿន និងមានគ្រោះថ្នាក់ធ្ងន់ធ្ងរ បើសិនជាយើងព្យាបាលមិនបានទាន់ពេលវេលាទេនោះ ។

សូមបញ្ជាក់ថា បច្ចុប្បន្ននៅទូទាំងខេត្តប៉ៃលិន មាន មណ្ឌលចត្តាឡីស័កចំនួន៦ទីតាំងនិងមណ្ឌលព្យាបាលអ្នកជម្ងឺកូវិដ ១៩ មានចំនួន០២ទីតាំង និងត្រៀមមណ្ឌលព្យាបាល, មណ្ឌលចត្តាឡីស័កខ្នាតធំអាចដាក់មនុស្សបានរហូតដល់៤ពាន់ទៅ៦នាក់ចំនួន០២ទីតាំងទៀតគឺ០១ទីតាំងសំរាប់ព្យាបាលនិង០១ទីតាំងទៀតសំរាប់ធ្វើចត្តាឡីស័កទាំងពីរកន្លែងនេះស្ថិតនៅស្រុកសាលាក្រៅខេត្តប៉ៃលិនដើម្បីត្រៀមទទួលពលករដែលមកពីក្រៅប្រទេស ។

ហើយរហូតមកដល់ថ្ងៃទី១០  ខែសីហា  ឆ្នាំ២០២១នេះ ខេត្តប៉ៃលិន បានទទួលពលករមកពីប្រទេសថៃ កំពុងធ្វើចត្តាឡីស័កមាន ចំនួន២២៩៦នាក់ កំពុងព្យាបាលមានចំនួនជាង១ពាន់នាក់និងគ្រោងទទួលពលករបន្ថែមទៀត ដោយអនុវតតាមអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល ឲ្យពួកគាត់ធ្វើចត្តាឡីស័កនៅខេត្តប៉ៃលិន ពេញមួយសប្តាហ៍ ទើបដឹកត្រឡប់ទៅតាមខេត្តរៀងៗខ្លួនវិញ ៕   ដោយ ៖ នីយ៉ា

You might like

Leave a Reply

Your email address will not be published. Required fields are marked *