រដ្ឋបាលខេត្តកំពង់ឆ្នាំងបានទទួលអង្ករចំនួន៥តោននិងសំភារៈមួយចំនួនទៀតពីលោកឧកញ៉ាលី ហុងហួរ ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩

ខេត្តកំពង់ឆ្នាំងៈលោកលី ហុងហួរ នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ ២០២១បាននាំយកអង្ករចំនួន៥តោន,ម៉ាស់១០០០០,

មីយើង១០០កេសនិងជែល២០០ដបឧបត្ថម្ភជូន ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ដើម្បីចូលរួមជាមួយរដ្ឋបាលខេត្តក្នុងការជួយកាត់បន្ថយ ចំណាយផ្សេងៗក្នុងដំណាក់កាលកូវីដ-១៩ ដែលកំពុងឆ្លងចូលក្នុងគ្រួសារសហគមន៍ ។

លោកឧកញ៉ា លី ហុងហួរ  បាន មានប្រសាសន៍ថាៈ ការចូលរួមផ្តល់អង្ករនាពេលនេះ គឺជាសកម្មភាពមនុស្សធម៌មួយដែលបង្ហាញពីការចូលរួមចំណែកជាមួយរដ្ឋបាលខេត្ត និងប្រជាពលរដ្ឋដែលកំពុងត្រូវការផ្គត់ផ្គង់នូវអង្ករនិងសំភារៈជូនពួកគាត់ កំពុងធ្វើច័ត្តាឡីស័ក និង កំពុងសម្រាកព្យាបាលជំងឺកូវីត-១៩ បច្ចុប្បន្នក្នុងខេត្តកំពង់ឆ្នាំង។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ  បានថ្លែងនូវអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះលោកឧកញ៉ាលី ហុងហួរ ដែលបានចូលរួមចំណែកជាមួយរដ្ឋបាលខេត្ត ក្នុងអំឡុងពេលដែលរដ្ឋបាលខេត្តកំពុងតែមានការខ្វះខាត ហើយក៏ជាតម្រូវការចាំបាច់ សម្រាប់ប្រជាពលរដ្ឋក្នុងខេត្តទាំងមូលផងដែរ។

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ  បានមានប្រសាសន៍បន្តថាៈ អំណោយដែលបានមកពីសប្បុរសជនរដ្ឋបាលខេត្តត្រូវបានយកទៅបែងចែកទៅ តាមគោលដៅសំខាន់ៗក្នុងខេត្តដូចជាផ្គត់ផ្គង់ទៅតាមមណ្ឌលធ្វើចត្តាឡីស័ក និង គ្រោះមហន្តរាយផ្សេងៗទៀត ៕សុក្ខារិន

You might like

Leave a Reply

Your email address will not be published. Required fields are marked *