អាជ្ញាធរខេត្តបិទជាបណ្តោះអាសន្ន “ផ្សារស្ទឹងសែន”ហៅផ្សារចាស់ ចាប់ពីថ្ងៃទី១០ ខែសីហានេះ

កំពង់ធំ៖អាជ្ញាធរខេត្តបិទជាបណ្តោះអាសន្ន “ផ្សារស្ទឹងសែន”ហៅផ្សារចាស់ ស្ថិតក្នុងភូមិស្ទឹងសែន សង្កាត់កំពង់ក្របៅ ក្រុងស្ទឹងសែន ចាប់ពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ តទៅរហូតដល់មានការជូនដំណឹងជាថ្មី ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ។អាជ្ញាធរខេត្តត្រូវផ្អាកជាបណ្តោះអាសន្ននូវរាល់សកម្មភាពលក់ដូរ និងចេញចូលក្នុង “ផ្សារស្ទឹងសែន”។ អាជីវករគ្រប់រូបដែលប្រកបអាជីវកម្មនៅផ្សារស្ទឹងសែនត្រូវទៅពិនិត្យសំណាករកមេរោគកូវីដ១៩ នៅសាលា បឋមសិក្សាកំពង់ធំក្រុង។ ចំពោះបុគ្គលដែលធ្លាប់ចេញចូលផ្សារខាងលើ ត្រូវតាមដានសុខភាពរបស់ខ្លួនឯងជាប្រចាំ បើមានរោគសញ្ញាសង្ស័យ ត្រូវប្រញាប់ទាក់ទងមកអាជ្ញាធរ ឬមណ្ឌលសុខភាពដែលនៅកៀកបំផុត ដើម្បីយក សំណាកពិនិត្យរកមេរោគកូវីដ១៩។អាជ្ញាធរខេត្តបានសង្គត់ធ្ងន់ៗថា ត្រូវអនុវត្តការផាកពិន័យអន្តរការណ៍ តាមសេចក្ដីសម្រេចលេខ ០៤៦/២១សសរ ចុះថ្ងៃ ទី១៣ ខែមេសា ឆ្នាំ២០២១ របស់រដ្ឋបាលខេត្ត ឬ/និងផ្តន្ទាទោសដាក់ពន្ធនាគារស្របតាមច្បាប់ស្តីពីវិធានការទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត និងលិខិត បទដ្ឋានគតិយុត្តដែលមានជាធរមាន។ទន្ទឹមនោះដែរ អាជ្ញាធរខេត្តកំពង់ធំបានធ្វើការអំពាវនាវដល់អាជីវករនៅក្នុងផ្សារស្ទឹងសែនទាំងអស់ សូមអធ្យាស្រ័យក្នុងការបិទផ្សារបណ្ដោះអាសន្ន ដើម្បីចូលរួមការទប់ស្កាត់ការរីករាលដាលនៃមេរោគ covid-19 ដល់ខេត្តសំខាន់មួយនេះ ។ ប្រសិនជាអាជីវករនៅផ្សារស្ទឹងសែនបានប៉ះពាល់ ឬប៉ះប្រយោជន៍ជាមួយអ្នកអាជីវករផ្សារកំពង់ធំសូមយកសំណាក់ជាបន្ទាន់នៅសាលាបឋមសិក្សាកំពង់ធំក្រុងក្រុងស្ទឹងសែនខេត្តកំពង់ធំ៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *