អ្នកល្មើស បំពាន បម្រាមគោចរ និងវិធានការ រដ្ឋបាល ត្រូវ ផាកពិន័យ ពី ១ លាន រៀល ដល់ ៥ លាន រៀនដោយមិនមានការយោគយល់នោះឡើយ

ខេត្តស្វាយរៀង យោងតាមសេចក្តីជូនដំណឹង របស់ រដ្ឋបាល ខេត្តស្វាយរៀង ស្តីពី ការដាក់ចេញ នូវ វិធានការ រដ្ឋបាល នៅក្នុងភូមិសាស្ត្រ ខេត្តស្វាយរៀង រយៈពេល១៤ថ្ងៃ គិត ចាប់ពី ម៉ោង ២៣:៥៩ នាទី នា ថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០២១ រហូតដល់ ថ្ងៃទី ១២ ខែសីហា ឆ្នាំ២០២១ ហើយកាល ពី យប់ ថ្ងៃទី ៩ ខែសីហា ឆ្នាំ ២០២១នេះលោក ណុប ចំរើន អភិបាលក្រុងស្វាយរៀង និង ជា ប្រធាន គណៈ បញ្ជាការ ឯកភាព រដ្ឋ បាល ក្រុង បាន បន្ត ចុះដឹកនាំ កម្លាំងចម្រុះ ចុះ អនុវត្ត សេចក្តីសម្រេច លេខ ០៨៣/២១ ស . ស . រ ចុះ ថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០២១ នៅតាមគោលដៅទាំង១៦ គោលដៅ ដើម្បី ប្រយុទ្ធ និង ទប់ស្កាត់ ការឆ្លង រាលដាល នៃ ជំងឺ កូ វីដ -១៩ ក្នុង មូលដ្ឋាន ក្រុងស្វាយរៀង ខេត្តស្វាយរៀង។

លោក ណុប ចំរើន អភិបាលក្រុងស្វាយរៀងបាន មានប្រសាសន៍ឲ្យ ដឹងថា: បន្ទាប់ពី រដ្ឋបាលខេត្តស្វាយរៀង បានដាក់ចេញនូវ វិធានការ រដ្ឋបាល នៅក្នុង ភូមិសាស្ត្រ ខេត្តស្វាយរៀង ដែលមាន រយៈពេល ១៤ ថ្ងៃ នៅ ក្រុងស្វាយរៀង មាន គោលដៅ សរុប ចំនួន១៦គោលដៅមានខាងមូលដ្ឋានកងរាជអាវុធហត្ថក្រុង.អធិការដ្ឋាននគរបាលក្រុង.ប៉ុស្តិ៍រដ្ឋបាល ដោយក្នុងនោះគោលដៅនៅក្នុង១មួយសង្កាត់ៗមាន២ក្រុម គោលដៅក្រុងមាន២ក្រុម គោលដៅជាប់ព្រំប្រទល់រវាងសង្កាត់និង ឃុំជាប់ព្រំប្រទល់ស្រុក និង ក្រុងក្នុងខេត្តហើយក៏មានក្រុមចល័តគោលដៅផងដែរ។

លោកអភិបាលក្រុងស្វាយរៀងបានឲ្យដឹងទៀតថា៖ ដោយឡែក ក្រុម ចល័ត គឺបាន ចុះអនុវត្ត វិធានការរដ្ឋបាល និង ធ្វើការណែនាំ ដល់បងប្អូនប្រជាពលរដ្ឋ អាជីវករ និង អ្នកពាក់ព័ន្ធ ទាំងអស់ ត្រូវ ចូលរួម អនុវត្តតាម ខ្លឹមសារ សេចក្តីសម្រេច របស់ រដ្ឋបាលខេត្តស្វាយរៀងពិសេស ការលក់ដូរ ប្រកប អាជីវកម្ម គ្រប់ ប្រភេទ អនុញ្ញាត ត្រឹមតែ ការ វេច ខ្ចប់ តែប៉ុណ្ណោះ ដោយ មិន អនុញ្ញាតឱ្យ អតិថិជន ចូលមក អង្គុយ ឬ ទទួលទាន នៅក្នុង បរិវេណ របស់ខ្លួន ឡើយ ។

លោកអភិបាលក្រុងស្វាយរៀងក៏បានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ បើគ្មានការចាំ បាច់សូមកុំចេញក្រៅផ្ទះ ហើយរាល់ការធ្វើដំណើរ ត្រូវមានលិខិតស្នាមបញ្ជាក់ពីអង្គភាពស្ថាប័ន ក្រុមហ៊ុន ឬ អាជ្ញាធរមូលដ្ឋានឲ្យត្រឹមត្រូវ និង បន្តចូលរួមអនុវត្តតាមការអំពាវនាវរបស់សម្តេចតេជោ នឹងត្រូវមានស្មារតីប្រុងប្រយ័ត្នខ្ពស់ ជានិច្ច ក្នុង ការទប់ស្កាត់ជំងឺកូវីដ-១៩ នៅកម្ពុជាតាមរយៈ ការអនុវត្តនូវវិធានការជាបន្តបន្ទាប់របស់ ក្រសួងសុខាភិបាលជាពិសេសការរក្សាអនាម័យលាងដៃឲ្យស្អាតពាក់ម៉ាសជាចាំបាច់ និង ការរក្សាគម្លាតសុវត្ថិភាពសង្គម និង គម្លាតសុវត្ថិភាពបុគ្គល និង វិធានការ៣កុំនិង៣ការពារ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បើជន ណា ដែល បំពាន បម្រាម វិធានការ  ត្រូវ ផាកពិន័យ ពី ១ លាន រៀល ដល់ ៥ លាន រៀនដោយមិនមានការយោគយល់នោះឡើយ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *