សមត្ថកិច្ចធ្វើការបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យ 2 នាក់រួមនឹងវត្ថុតាងថ្នាំញៀនជាច្រើនកញ្ចប់

ខេត្តកំពង់ឆ្នាំង:នៅវេលាម៉ោង១១និង៤៥នាទីថ្ងៃទី៩សីហា២០២១ម្សិលមិញកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្តសហការជាមួយកម្លាំងអធិការនគរបាលស្រុកកំពង់ត្រឡាចបានចុះធ្វើការបង្ក្រាបករណីរក្សាទុកជួញដូរប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនប្រុសស្រី ២ នាក់ ។

នៅក្នុងករណីបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យខាងលើនេះធ្វើឡើងនៅចំណុចភូមិផ្សារត្រាចឃុំលង្វែកស្រុកកំពង់ត្រឡាចខេត្តកំពង់ឆ្នាំង ។

នៅក្នុងករណីបង្ក្រាបខាងលើនេះសមត្ថកិច្ចដែលស្ថិតក្នុងការបង្ក្រាបបានអោយដឹងថាក្រផយការឃាត់ខ្លួនភ្លាមនិងបានរាយការណ៍ជូនលោកឧត្តមសេនីយ៍ទោ ខូវលី.ស្នងការនគរបាលខេត្តកំពង់ឆ្នាំងនិងសុំការអនុញ្ញាតពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំងលោក អ៉ិតសុធា ដើម្បីធ្វើការឆែកឆេនិងនាំខ្លួនជនស្សយ័ប្រុស.ស្រីទាំង២នាក់យកមកធ្វើការសាកសួន ។

សមត្ថកិច្ចដែលស្ថិតក្នុងការបង្ក្រាបបានអោយដឹងថាជនសង្សយ័ទី១ឈ្មោះ សំសោភណ្ឌ័ ហៅ ឆក ភេទប្រុសអាយុ២៧ឆ្នាំជនជាតិខ្មែរមានមុខរបរបើកឡាឡានដឹកដីនិងមានទីលំនៅភូមិចំបក់ភ្លោះ.ឃុំភ្នំរាបបាត .ស្រុកពញាឮ.ខេត្តកណ្ដាល ពាក់ព័ន្ធករណីសមគំនិតជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ។

ទី២មានឈ្មោះ កែវសុជាតិហៅ នីតា ភេទស្រីអាយុ ២៣ ឆ្នាំមានមុខរបរកម្មកររស់នៅភូមិស្លែងដីដុះឃុំព្រែកតាទែនស្រុកពញាឮខេត្តកណ្ដាលពាក់ព័ន្ធករណីផ្សំគំនិតជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ។

នៅក្នុងកិច្ចប្រតិបត្តិការខាងលើនេះសមត្ថកិច្ចបានធ្វើការដកហូតនៅវត្ថុតាងថ្នាំញៀន 13កញ្ចប់និងធំចំនួន ៣ កញ្ចប់ ជញ្ជីងថ្លឹងចំនួន 1 គ្រឿងទូរសព្ទដៃមួយគ្រឿងម៉ូតូមួយគ្រឿងរួមនិងឧបករណ៍វេចខ្ចប់មួយចំនួន ។បច្ចុប្បន្នជនសង្ស័យទាំង ២ នាក់រួមនឹងវត្ថុតាងត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកំពង់ឆ្នាំងចាត់ការតាមនីតិវិធីផងដែរ ៕ដោយ៖ សុក្ខារិន

You might like

Leave a Reply

Your email address will not be published. Required fields are marked *