ខេត្តកំពង់ឆ្នាំង:បើយោងតាមរបាយកាណ៍របស់រដ្ឋបាលខេត្តកំំពង់ឆ្នាំងដែលទទួលបានថ្ងៃទី៩សីហា២០២១ស្តីពីសេចក្តីប្រកាស់ការបន្តរកឃើញអ្នកវិជ្ជមានកូវីដ19 តាមរយៈការធ្វើតេស្តរហ័ស(Rapid Test )ចំនួន១៧នាក់ស្រី៩នាក់ អាជីវក.កសិកនិងមន្ត្រីរាជការនិងអ្នកទទួលមរណះភាពប្រុសស្រីចំនួន២នាក់នៅថ្ងៃទី៨សីហា២០២១ម្សិលមិញ ។
ក្នុងនោះអ្នកដែលមានវិជ្ជមានកូវិដ្ឋ១៩.រដ្ឋបាលខេត្តកំពង់ឆ្នាំងបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង .មណ្ឌលព្យាបាលសាលាបឋមសិក្សាគំរូក្រុង.មណ្ឌលព្យាបាលវិទ្យាល័យហ៊ុនសែនបរិបូណ៌និងមណ្ឌលព្យាបាលវិទ្យាល័យហ៊ុនសែនកំពង់លែង ។
រដ្ឋបាលខេត្តកំពង់ឆ្នាំងសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលធ្លាប់ប្រាស័យទាក់ទងដោយផ្ទាល់ឬប្រយោលជាមួយអ្នកវិជ្ជមានកូវីដ19 ខាងលើក្នុងរយៈពេល 14 ថ្ងៃមុនសូមមកពិនិត្យសំណាកជាបន្ទាន់នៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង.មន្ទីរពេទ្យបង្អែកស្រុកកំពង់ត្រឡាច.មន្ទីរពេទ្យបង្អែកស្រុកបរិបូណ៌.ឬមណ្ឌលសុខភាពដែលនៅជិតបំផុត ។
ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ19 សូមសាធារណជនត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ 3 ការពារនឹង៣កុំដើម្បីខ្លួនយើងគ្រួសារយើងនឹងសង្គមជាតិយើង ។
ក្នុងនោះករណីទទួលមរណះភាពជនជាតិខ្មែរនិងវៀតណាម២នាក់នៅថ្ងៃទី៨សីហា២០២១ម្សិលមិញមាន
១ឈ្មោះ យ៉ាំងធីបយ ភេទស្រី អាយុ ៣៤ឆ្នាំរសនៅភូមិកោះក្របីសង្កាត់ផ្សារឆ្នាំងក្រុងនិងខេត្តកំពង់ឆ្នាំង ។បានចូលមកមន្ទីពេទ្យ១១និង៣០នាទីថ្ងៃទី៤សីហា២០២១ ។ដោយស្ថានភាពជំងឺធ្ងន់ធ្ងរទោះបីជាក្រុមគ្រូពេទ្យខិតខំព្យាបាលតាមលក្ខណៈបច្ចេកទេសយ៉ាងណាក៏ដោយអ្នកជម្ងឺបានទទួលមរណភាពវេលាម៉ោង៦និង២០នាទីនៅថ្ងៃទី ៨ សីហា ២០២១ ។
ទី២ ឈ្មោះ.ជាយានភេទប្រុសអាយុ ៧៧ ឆ្នាំរស់នៅភូមិត្អួរលំ.ឃុំកំពង់ហៅ.ស្រុកកំពង់លែង.ខេត្តកំពង់ឆ្នាំង.បានចូលមកសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តនៅវេលាម៉ោង ៥និង១៥នាទីថ្ងៃទី ៨ សីហា ២០២១។
តែដោយស្ថានភាពជំងឺធ្ងន់ធ្ងរបើទោះបីក្រុមគ្រូពេទ្យបានព្យាបាលតាមលក្ខណៈបច្ចេកទេសយ៉ាងណាក៏ដោយអ្នកជំងឺបានទទួលមរណៈភាពនៅវេលាម៉ោង ៥និង ២០ នាទីថ្ងៃទី ៨ ខែសីហា ២០២១ ម្សិលមិញ ។
បើតាមការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យបានបញ្ជាក់ថាបុរសទាំង២នាក់ខាងលើបានទទួលមរណភាពដោយសាររលាក់សួតធ្ងន់ធ្ងបណ្តាលមកពីជម្ងឺកូវិដ១៩ ។
ក្នុងនោះអ្នកជម្ងឺជាសះស្បើយមានចំនួន២៦នាក់និងស្ត្រី១៤នាក់ហើយត្រូវបានអនុញ្ញាតឲ្យចេញពីមណ្ឌលសម្រាកព្យាបាលនឹងបន្តធ្វើចិត្តដើរលេងសាក់នៅលំនៅឋានរយៈពេល 14 ថ្ងៃបន្តទៀតផងដែរ៕ដោយ៖សុក្ខារិន