ឯកឧត្តមរដ្ឋមន្រ្តី វង សូត ចុះពិនិត្យទីតាំងធ្វើចត្តាឡីស័កត្រៀមទទួលពលករមកពីប្រទេសថៃ ក្នុងមូលដ្ឋានស្រុកពញាក្រែក

ត្បូងឃ្មុំ :  ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងក្រុមការងារថ្នាក់ជាតិចុះពង្រឹងមូលដ្ឋានស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង  នាព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១នេះ បានអញ្ជើញចុះពិនិត្យទីតាំងធ្វើចត្តាឡីស័ក សម្រាប់ទទួលពលករត្រឡប់ពីប្រទេសថៃ និងពិនិត្យការអនុវត្តការចាក់វ៉ាក់សាំង បង្ការ ជំងឺ កូវីដ-១៩ នៅស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ  និងឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង។

ឆ្លៀតក្នុងឱកាសនោះដែរ  ឯកឧត្តម រដ្ឋមន្ត្រី  វង សូត បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមប្រុងប្រយ័ត្នការពារអោយបានខ្ពស់  ព្រោះមេរោគកូវីដ-១៩ និងជំងឺប្រភេទបម្លែងថ្មី Delta  គ្មានរូបរាង គ្មានក្លិន គ្មានស្រមោល គ្មានពណ៍ មើលមិនឃើញឡើយ ដែលជាហេតុបង្កគ្រោះថ្នាក់បំផុតហើយងាយឆ្លងទៀត បើសិនយើងធ្វេសប្រហែសតែមួយនាទីណានោះ។

ឯកឧត្តមរដ្ឋមន្ត្រី បានផ្ដាំផ្ញើដល់អាជ្ញាធរស្រុកពញាក្រែក ត្រូវត្រៀមរៀបចំទីតាំងសម្រាប់ធ្វើចត្តាឡីស័ក និងសម្ភារៈប្រើប្រាស់មួយចំនួន សម្រាប់បង្ការជាយថាហេតុ ក្នុងការទទួលបងប្អូនពលករដែលវិលត្រឡប់មកពីប្រទេសថៃខាងមុខនេះ  ដោយយើងមិនអាចមើលស្រាលជំងឺប្រភេទ(Delta) នោះបានទេ ខណៈដែលនៅតាមបណ្ដាលប្រទេសជិតខាង កំពុងឆ្លងរាលដាលខ្លាំងដល់ចូលសហគមន៍។

ជាមួយគ្នា នោះ ឯកឧត្តមរដ្ឋមន្ត្រី វង សូត ក៏បានសំណូមពរឲ្យប្រជាពលរដ្ឋ និងមន្ត្រីរាជការទាំងអស់គ្នាទោះមិនទាន់បានចាក់វ៉ាក់សាំងឬបន្ទាប់ពីបានទទួលវ៉ាក់សាំងរួចហើយ ក្តីក៏ត្រូវបង្កើនការយកចិត្តទុក្ខដាក់បន្ថែមទៀត ក្នុងការអនុវត្ត ឲ្យ បានខ្ជាប់ខ្ជួននូវវិធានការក្រសួងសុខាភិបាល និង វិធានការណ៍ដ៏មុតស្រួច ៣ការពារ ៣កុំ របស់ប្រមុខរាជរដ្ឋាភិបាល ដើម្បីចូលរួមក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជម្ងឺកូវីដ-១៩ឲ្យមានប្រសិទ្ធិភាពខ្ពស់ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *