ឯកឧត្តមអភិបាលខេត្តនិងអ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំងដឹក នាំក្រុមការងារ នាំយកអំណោយចែកជូនប្រជាពលរដ្ឋចំនួន ១២២ គ្រួសារ នៅឃុំផ្លូវទូក

ខេត្តកំពង់ឆ្នាំង :នៅថ្ងៃទី៩សីហា២០២១នេះលោកជំទាវ កែ ច័ន្ទមុនី អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ឆ្នាំងបានថ្លែងទៅកាន់ប្រជាពលរដ្ឋនៅឃុំផ្លូវទូក ស្រុកកំពង់លែងថា មានសន្តិភាពទើបមានការអភិវឌ្ឍ សន្តិភាពដែលបានមកជាង ៤០ឆ្នាំនេះគឺដោយសារការដឹកនាំដ៏ត្រឹមត្រូវ ប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា  ដូច្នេះដើ ម្បីឲ្យប្រទេសកម្ពុជាមានសន្តិភាពបន្តទៀតនោះ គឺយើងត្រូវតែគាំទ្រ សម្ដេច ហ៊ុនសែន ដែលជាប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងអា ណត្តិខាងមុខនេះបន្តទៀត ។

លោកជំទាវ បានថ្លែងបែបនេះនៅ ក្នុងពិធីចែកអំណោយជូនប្រជាព លរដ្ឋក្រីក្រ ចំនួន១២២ គ្រួសារ ដែលរងផលប៉ះពាល់ដោយជំងឺកូវីដ ១៩ នៅក្នុងឃុំផ្លូវទូក ស្រុកកំពង់ លែង ខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីឯកឧត្តមលោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត  លោកលោកស្រី ប្រធានមន្ទីរជុំវិញខេត្តនិងងអាជ្ញាធរស្រុក ឃុំចូលរួមផងដែរ ។

លោកជំទាវអ្នកតំណាងរាស្ត្របានបន្តថា ប្រមុខរាជរដ្ឋាភិបាលថ្នាក់ ដឹកនាំជាតិ ក៏សូមផ្ដាំផ្ញើនូវការសួរ សុខទុក្ខ ដល់ប្រជាពលរដ្ឋយើងនៅក្នុងមូលដ្ឋានទាំងអស់ផងដែរ។

ដោយថ្នាក់ដឹកនាំ សូមអំពាវនាវដល់ប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋាន សូមចូលរួមអនុវត្តឲ្យបាននូវវិធានការរបស់ក្រសួងសុខាភិបាលនិងអនុ សាសន៍ ៣ កុំនិង ៣ ការពាររបស់ប្រមុខរាជរដ្ឋាភិបាល ដើម្បីរួមគ្នាកា ត់ផ្ដាច់ការចម្លងនៅជំងឺកូវីដ១៩ ចូ លក្នុងសហគមន៍ ។

ជាមួយគ្នានេះដែរ ប្រជាពលរដ្ឋយើងក៏ត្រូវចូលរួមចាក់វ៉ាក់សាំងការពារជំងឺ១៩ តាមការស្ម័គ្រចិត្តឲ្យបានទាំងអស់គ្នាផងដែរ ។

នៅក្នុងឱកាសនេះដែរ   ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ  អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ក្រោយពីបានស្ដាប់របាយការណ៍របស់លោកសំ ចាន់ថន អភិបាលស្រុកកំពង់ លែងអំពីការខ្វះខាតនៅក្នុងមូល ដ្ឋានឃុំ  ក្នុងនាមឯកឧត្តម ជាប្រ ធានក្រុមការងារ ចុះពង្រឹងឃុំផ្លូវទូកតាមរយះឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន ប្រធានក្រុមការងារថ្នាក់កណ្ដាលរបស់ជាតិ ចុះជួយខេត្តកំពង់ឆ្នាំងឯកឧត្តមសូមប្រកាសជួយផ្ដល់អា គារសាលារៀនធ្វើអំពីបេតុងមួយខ្នងផុតពីទឹក  នឹងជួយដាក់បង្គោលភ្លើ ងសូឡាតាមដងផ្លូវក្នុងមូលដ្ឋានឃុំផ្លូវទូក ចំនួន ១០០ បង្គោលផងដែរ ។

ហើយឯកឧត្តមក៏បានសន្យាថានឹងរកដៃគូវិនិយោគទុន ដើម្បីផលិតទឹកស្អាត ចែកជូនបងប្អូនប្រ ជាពល រដ្ឋបានប្រើប្រា ស់ក្នុងពេលខាងមុខ នេះផងដែរ ។

នៅក្នុងពិធីនេះ ឯកឧត្តម  លោក ជំ ទាវ និងក្រុម ការងារក៏បាន ប្រគេនទេយ្យវត្ថុ និងបច្ច័យមួយចំនួនដល់ព្រះសង្ឃគង់ចាំព្រះវស្សានៅក្នុងវត្តថ្នល់ឈើទាលផងដែរ ។

ដោយឡែ កអំណោយចែកជូនប្រជាពលរដ្ឋ ចំនួន ១២២ គ្រួសារ ក្នុងមួយគ្រួសា រៗ ទទួលបាន អង្ករ ២៥ គីឡូ , ទឹកផ្លែឈើ ៦ដប , ត្រីខ ១២កំប៉ុង និងម៉ាស់ ១ ប្រអប់ គ្រប់ក្រុមគ្រួសារផងដែរ ។

ដោយឡែកកម្លាំងប្រជាការពារនិងកងកម្លាំងនគរបាលស្រុកដែលបានជួយរៀបចំសណ្ដាប់ធ្នាប់និងសន្តិសុខក្នុងពិធីនេះ ក៏ទទួលបានថវិកាក្នុងម្នាក់ ចំនួន ២ ម៉ឺនរៀលផងដែរ ៕ដោយ៖ សុក្ខារិន

You might like

Leave a Reply

Your email address will not be published. Required fields are marked *