កំពង់ចាម : ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ខេត្តកំពង់ចាម នាព្រឹក ថ្ងៃទី ៩ ខែសីហា ឆ្នាំ ២០២១ នេះ បានអញ្ជើញបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដល់កុមារ និងយុវវ័យចាប់ពីអាយុ១២ឆ្នាំ ដល់អាយុ ក្រោម១៨ឆ្នាំ នៅមន្ទីរពេទ្យខេត្តកំពង់ចាម ។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែង ថា រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានដាក់ចេញនូវ «ផែនការចាក់វ៉ាក់សាំងដល់កុមារ និងយុវវ័យមានអាយុចាប់ពី១២ឆ្នាំ ដល់អាយុក្រោម១៨ឆ្នាំ» សំដៅបង្កើត ឲ្យមានភាពស៊ាំ ទប់ទល់នឹងការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍។
ឯកឧត្តមអភិបាលខេត្ត បាន បញ្ជក់ ថា ដើម្បីចូលរួម ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ រដ្ឋបាលខេត្តកំពង់ចាម បានរៀបចំផែនការចាក់វ៉ាកសាំង បង្ការជំងឺកូវីដ-១៩ ជូនដល់កូនក្មួយជាកុមារ និងយុវវ័យនៅទូទាំងខេត្តកំពង់ចាម ដែលបានស្ម័គ្រចិត្តចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩។
ជាមួយគ្នា នោះ ឯកឧត្តមអភិបាលខេត្ត ក៏បាន អំពាវនាវ ដល់មាតាបិតា និងអាណាព្យាបាលរបស់កុមារ និងយុវវ័យមាន អាយុចាប់ពី១២ឆ្នាំ ដល់អាយុក្រោម១៨ឆ្នាំ សូមអញ្ជើញនាំកូនៗទៅទទួលការចាក់វ៉ាក់សាំងដោយឥតគិតថ្ល នៅតាមទីតាំងចាក់វ៉ាក់សាំងដែលរដ្ឋបាលខេត្តបានរៀបចំ ចាប់ពីថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១នេះតទៅ ដែលមានរយៈពេល១៤ថ្ងៃ ក្នុងការចាក់ដូសលើកទី១ ដោយមានចំនួន២២ ទីតាំង ៖
១.ក្រុមកំពង់ចាម ១ទីតាំង – មន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ។
២.ស្រុកកំពង់សៀម ២ទីតាំង -មណ្ឌលសុខភាពអំពិល និងមណ្ឌលសុខភាពកោះរកា ។
៣.ស្រុកចំការលើ ៣ទីតាំង -មណ្ឌលសុខភាពស្ពឺ -មណ្ឌលសុខភាពចំការអណ្តូង និងមណ្ឌលសុខភាពស្វាយមាស (ឃុំតាអុង) ។
៤.ស្រុកស្ទឹងត្រង់ ៣ទីតាំង -មន្ទីរពេទ្យបង្អែកហ៊ុន សែន ស្ទឹងត្រង់ -មណ្ឌលសុខភាពពាមកោះស្នា និងមណ្ឌលសុខភាពមេសរជ្រៃ ។
៥.ស្រុកព្រៃឈរ ៣ទីតាំង -មន្ទីរពេទ្យបង្អែកស្រុកព្រៃឈរ -មណ្ឌលសុខភាពស្រង៉ែ (ឃុំសំរោង) និងមណ្ឌលសុខភាពគគរ ។
៦.ស្រុកជើងព្រៃ ២ទីតាំង -មណ្ឌលសុខភាពដូនដុំ (ឃុំសូទិព្វ) និង មណ្ឌលសុខភាពស្ដើងជ័យ ។
៧.ស្រុកបាធាយ ២ទីតាំង -វិទ្យាល័យសម្ដេចតេជោហ៊ុន សែន បាធាយ និងវត្តសណ្ដែក (ឃុំសណ្ដែក) ។
៨.ស្រុកស្រីសន្ធរ ៣ទីតាំង -សាលាស្រុកស្រីសន្ធរ -សាលាបឋមសិក្សាអំពិល ព្រែកដំបូក និងសាលាបឋមសិក្សាខ្នារស (ឃុំខ្នារស) ។៩.ស្រុកកោះសូទិន ១ទីតាំង -មន្ទីរពេទ្យបង្អែកស្រុកកោះសូទិន ។
១០. ស្រុកកងមាស ២ទីតាំង -មន្ទីរពេទ្យបង្អែកស្រុកកងមាស និងមណ្ឌលសុខភាពស្ដៅ៕