ផ្ទុះកូវីដខ្លាំង! រដ្ឋបាលខេត្តកំពង់ធំ សម្រេចបិទផ្សារកំពង់ធំ ជាបណ្តោះអាសន្ន

កំពង់ធំ ៖  រដ្ឋបាលខេត្តកំពង់ធំ ប្រកាសបិទជាបណ្តោះអាសន្ន នូវផ្សារកំពង់ធំ ស្ថិតក្នុងភូមិទី៥ សង្កាត់កំពង់ធំ ក្រុងស្ទឹងសែន ចាប់ពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១ តទៅរហូតដល់មានការជូនដំណឹងជាថ្មី ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺ កូវីដ ១៩ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ-បន្ទាប់ពីរកឃើញអាជីវករផ្សារកំពង់ធំមានមេរោគកូវីដ១៩ចំនួន៥នាក់នៅថ្ងៃម្សិលមិញ។

រដ្ឋបាល ខេត្ត កំពង់ ធំ  ឲ្យដឹងថា ត្រូវផ្អាកជាបណ្តោះអាសន្ននូវរាល់សកម្មភាពលក់ដូរ និងចេញចូលក្នុង ”ផ្សារកំពង់ធំ”។ អាជីវករគ្រប់រូបដែលប្រកបអាជីវកម្មនៅផ្សារកំពង់ធំត្រូវទៅពិនិត្យសំណាករកមេរោគកូដ១៩ នៅសាលា បឋមសិក្សាកំពង់ធំក្រុង។ ចំពោះបុគ្គលដែលធ្លាប់ចេញចូលផ្សារខាងលើ ត្រូវតាមដានសុខភាពរបស់ខ្លួនឯងជាប្រចាំ បើមានរោគសញ្ញាសង្ស័យ ត្រូវប្រញាប់ទាក់ទងមកអាជ្ញាធរ ឬមណ្ឌលសុខភាពដែលនៅកៀកបំផុត ដើម្បីយក សំណាកពិនិត្យរកមេរោគកូវីដ១៩។

រដ្ឋបាល ខេត្ត កំពង់ ធំ  គូសបញ្ជាក់ ថាបុគ្គល ឬនីតិបុគ្គលទាំងឡាយណាដែលមិនអនុវត្តតាមនៃសេចក្តីសម្រេចនេះ ត្រូវអនុវត្តការផាកពិន័យអន្តរការណ៍ តាមសេចក្តីសម្រេចលេខ ០៤៦/២១សសរ ចុះថ្ងៃ ទី១៣ ខែមេសា ឆ្នាំ២០២១ របស់រដ្ឋបាលខេត្ត ឬ/និងផ្តន្ទាទោសដាក់ពន្ធនាគារស្របតាមច្បាប់ស្តីពីវិធានការទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ផ្សេងទៀត និងលិខិត បទដ្ឋានគតិយុត្តដែលមានជាធរមាន។

You might like

Leave a Reply

Your email address will not be published. Required fields are marked *