ខេត្តពោធិសាត់:នៅព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១នេះ បានចាប់ផ្តើមបើកយុទ្ធនាការចាក់វ៉ាក់សាំង AstraZeneca ជាដូសទី៣ (ជាដូសជំរុញ) ជូនដល់ថ្នាក់ដឹកនាំ ក្រុមគ្រូពេទ្យ និងមន្ត្រីជួរមុខ ដែលប្រឈមនឹងហានិភ័យនៃការឆ្លងជំងឺកូវីដ១៩ បំប្លែងថ្មី Deltaនៅក្នុងក្របខណ្ឌខេត្តពោធិ៍សាត់ ។
សូមបញ្ជាក់ផងដែរថា នៅរសៀលថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២១ម្សិលមិញ វ៉ាក់សាំងការពារជំងឺកូវីដ១៩ ប្រភេទ AstraZeneca ចំនួន៧,៥២០ដូស ត្រូវបានដឹកជញ្ជូនមកដល់ខេត្តពោធិ៍សាត់ ហើយដើម្បីចាក់ជូនដល់ថ្នាក់ដឹកនាំ ក្រុមគ្រូពេទ្យ និងមន្ត្រីជួរមុខ ដែលប្រឈមនឹងហានិភ័យ នៃការឆ្លងជំងឺកូវីដ១៩ បំប្លែងថ្មី Delta ក្រោយពេលមានពលករខ្មែរជាច្រើន បានវិលត្រឡប់មកពីប្រទេសថៃ ៕ សុក្ខារិន