កម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀន បានបង្រ្កាបមុខសញ្ញាជួញដូរ និង ប្រើប្រាស់គ្រឿងញៀនបានចំនួន០៣រូប

ព្រះវិហារៈ នៅរសៀលថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១កន្លងទៅនេះ កម្លាំងនគរបាល ការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ដឹកនាំនិងសម្របសម្រួលដោយលោក សេង ម៉េងស្រ៊ុន ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តបានបង្រ្កាបមុខសញ្ញាជួញដូរ និង ប្រើប្រាស់គ្រឿងញៀន ដោយខុសច្បាប់ ចំនួន៣នាក់ ស្ថិតនៅភូមិស្ថាពរ សង្កាត់ប៉ាហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ ។

បច្ចុប្បន្ន ជនសង្ស័យទាំង០៣នាក់ និង វត្ថុតាងត្រូវបានកម្លាំងនគរបាលជំនាញ ប្រឆាំងគ្រឿងញៀន កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តព្រះវិហារ ដើម្បីចាត់ការតាមនិតិវិធីច្បាប់ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *