សម្ភារៈសម្លៀកបំពាក់វេជ្ជសាស្ត្រកំរិត3(PPE)ត្រូវបានប្រគល់ជូនរដ្ឋបាលខេត្តព្រះវិហារ

ព្រះវិហារៈ នាព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១នេះ  លោក សេង សារី បានពាំនាំយកអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម សួស យ៉ារ៉ា អ្នកតំណាងរាស្ត្រមណ្ឌលព្រះវិហារ និងលោកជំទាវមកប្រគល់ជូនរដ្ឋបាលខេត្តព្រះវិហារ ដើម្បីប្រាស់តាមតម្រូវការក្នុងបរិបទកូវិដ១៩។ អំណោយទាំងនោះ រួមមានសម្លៀកបំពាក់វេជ្ជសាស្ត្រកំរិត3(PPE)ចំនួន50 ឈុត, របាំងមុខវេជ្ជសាស្ត្រចំនួន50, ស្រោមជើងចំនួន50 និងសម្ភារ:ដំណេកអ្នកជម្ងឺដែលសម្រាកព្យា បាលជម្ងឺcovid-19ចំនួន100ឃីត(រួមមាន គ្រែបត់១,មុង១,ភួយ១ និងខ្នើយ១)សម្រាប់មណ្ឌលព្យាបាលជម្ងឺcovid-19ស្រុកជាំក្សាន្ត មកប្រគល់ជូន ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ នាព្រឹកមិញនេះផងដែរ៕SPS

 

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *