អយ្យការអមសាលាដំបូងខេត្តកំពង់ធំសម្រេចចេញដីការប្រគល់ត្រាក់ទ័រទាំង២គ្រឿង ឱ្យម្ចាស់វិញហើយ

កំពង់ធំ៖ នៅទីបំផុត! ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកំពង់ធំ លោក សាយ វាសនា បានចេញដីកាសម្រេចប្រគល់ត្រាក់ទ័រទាំង២គ្រឿងជូនទៅប្រជាពលរដ្ឋជាម្ចាស់ទាំង២នាក់វិញហើយ បន្ទាប់ពីមានការសម្របសម្រួលប្រកបដោយការយកចិត្តទុកដាក់។

យោងតាមដីកាសម្រេចរបស់អយ្យការអមសាលាដំបូងខេត្តកំពង់ធំ បានបញ្ជាក់ថា ដើម្បីជៀសវាងការខូចខាតគុណភាព និងតម្លៃនៃត្រាក់ទ័រ ព្រមទាំងជៀសវាងការខូចផលប្រយោជន៍ធ្ងន់ធ្ងររបស់កម្មសិទ្ធិករ ដូចនេះតំណាងអយ្យការយល់ឃើញថា គប្បីប្រគល់ត្រាក់ទ័រទាំង២គ្រឿងជូនទៅម្ចាស់ដើមវិញ។

ប្រជាពលរដ្ឋដែលជាម្ចាស់ត្រាក់ទ័រនេះ ទី១. មានឈ្មោះ ផន ភឿន និងប្រពន្ធឈ្មោះ សន ប៉េន រស់នៅភូមិតាមុំ ឃុំដូង ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។ ទី២. មានឈ្មោះ លាម ឈាន់ និងប្រពន្ធឈ្មោះ ឈយ ធូ រស់នៅក្នុងភូមិតាមុំ ឃុំដូង ដូចគ្នា។

ថ្លែងប្រាប់រសារព័ត៍មាន   នៅថ្ងៃចុងសប្តាហ៏នេះ ប្រជាពលរដ្ឋម្ចាស់ត្រាក់ទ័រទាំង ២ នាក់ បានបញ្ជាក់ថា ពួកគាត់បានទទួលត្រាក់ទ័រយកមកដល់ផ្ទះវិញហើយ បន្ទាប់ពីព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្ត ចេញដីកាសម្រេចប្រគល់ត្រាក់ទ័រឱ្យមកពួកគាត់វិញ ។

ជាមួយនឹងការរីករាយក្នុងចិត្ត ប្រជាពលរដ្ឋក៏បានថ្លែងអំណរគុណចំពោះ ព្រះរាជអាជ្ញារង លោក សាយ វាសនា ផងដែរ ដែលបានជួយសម្របសម្រួលជូនពួកគាត់ ដើម្បីទទួលបានត្រាក់ទ័រយកមកផ្ទះវិញ។ចំណែកខាងតំណាងអយ្យការអមសាលាដំបូងខេត្តកំពង់ធំ លោក សាយ វាសនា ក៏បានបដិសេធចំពោះការលើកឡើងរបស់ប្រជាពលរដ្ឋដែលបាននិយាយថា ខាងព្រះរាជអាជ្ញាបានតម្រូវឱ្យបង់ប្រាក់ជាថ្នូរនឹងការប្រគល់គ្រឿងចក្រមកឱ្យប្រជាពលរដ្ឋមកវិញ ពោលគឺស្ថាប័នអយ្យការអមសាលាដំបូងខេត្តកំពង់ធំ មិនបានដឹងឮរឿងនេះឡើយ។

You might like

Leave a Reply

Your email address will not be published. Required fields are marked *