ចាក់វ៉ាក់សាំងជូនដល់ពលរដ្ឋជិត ១០ម៉ឺននាក់មកពីស្រុកចំនួន៣

កំពង់ធំ៖ លោកអភិបាលខេត្តកំពង់ធំ ជំរុញដល់ប្រជាពលរដ្ឋ ឱ្យបន្តចូលរួមបង្ការជំងឺកូវីដ១៩ឱ្យបានខ្ជាប់ខ្ជួន និងទៅទទួលការចាក់វ៉ាក់សាំងឱ្យបានគ្រប់ៗគ្នាដោយស្ម័គ្រចិត្ត ខណៈប្រជាពលរដ្ឋជិត ១០ម៉ឺននាក់ ត្រូវបានចាក់វ៉ាក់សាំងរួចហើយ។

ការថ្លែងដូច្នេះរបស់លោកអភិបាលខេត្តសុខ លូ ក្នុងឱកាស បើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ជូនប្រជាពលរដ្ឋរស់នៅក្នុង ស្រុកសណ្តាន់ ស្រុកប្រាសាទសំបូរ និង ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំនាៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១នេះ។

លោកអភិបាលខេត្ត ក៏បានធ្វើការណែនាំដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលបានមកធ្វើការចាក់វ៉ាក់សាំង ត្រូវចូលរួមអនុវត្តរក្សាគម្លាតសុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ មិនត្រូវប្រជ្រៀតដណ្តើមគ្នា ចៀសវាងមានការកកស្ទះ ដើម្បីចាក់វ៉ាក់សាំងមុននោះឡើយ ព្រោះវាអាចនឹងមានហានិភ័យនៃការឆ្លងរាលដាលជំងឺកូវីដ១៩ នេះមកដល់ខ្លួនយើង ក្រុមគ្រួសារ និងសហគមន៍របស់យើង។

ទន្ទឹមនឹងនេះ  ប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ធំមានការសប្បាយរីករាយជាខ្លាំងដោយមានថ្នាក់ដឹកនាំជាពិសេសគឺសម្តេចតេជោ ហ៊ុន សែន ដែលបានគិតគូរពីសុខទុក្ខរបស់ពួកគាត់គ្រប់ពេលវេលា និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនពរសម្តេចតេជោ ទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួនខ្លាំងក្លា បញ្ញាញាណវាងវៃជន្មាយុយឺនយូរ និងទទួលបានជោគជ័យត្រចះត្រចង់ក្នុងការដឹកនាំ ប្រទេសជាតិឱ្យមានការរីកចម្រើន។

You might like

Leave a Reply

Your email address will not be published. Required fields are marked *