រដ្ឋបាលខេត្តបន្ទាយមានជ័យទទួលបានវ៉ាក់សាំង Astra Zeneca ដូសទី3ចំនួន 13 000ដូស សម្រាប់ចាក់ជូន កងទ័ព និងក្រុមការងារជួរមុខ

បន្ទាយមានជ័យ ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ ទទួលបានវ៉ាក់សាំងប្រភេទ Astra Zeneca ចំនួន 13 000ដូស នៅព្រឹកថ្ងៃទី07 ខែសីហា ឆ្នាំ2021នេះ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយកដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា សម្រាប់ចាក់ជូនកងទ័ព និងក្រុមការងារជួរមុខ ។

ឯកឧត្តម អ៊ុ រាត្រី អភិបាល អភិបាលខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា ថ្ងៃនេះរដ្ឋបាលខេត្តបន្ទាយមានជ័យ បានទទួលវ៉ាក់សាំងប្រភេទ Astra Zeneca ចំនួន 13 000ដូស តាមឧទ្ធម្ភគចក្រ  ដើម្បីចាក់ដូសទី3 ឬដូសជម្រុញ ដល់ក្រុមគ្រូពេទ្យ មន្រ្តីរាជការ និងកងទ័ពជួរមុខ ក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-19។ ក្រោយទទួលបាននូវវ៉ាក់សាំងខាងលើនេះហើយ រដ្ឋបាលខេត្តបន្ទាយមានជ័យ នឹងចាប់ផ្តើម យុទ្ធនាការចាក់វ៉ាក់សាំង ដូសទី03 ឬដូសជម្រុញនេះ ជូនដល់ក្រុមគ្រូពេទ្យ មន្រ្តីរាជការ និងកងទ័ពជួរមុខ ក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-19 នៅថ្ងៃទី08 ខែសីហា ឆ្នាំ2021 ស្អែកនេះតទៅ ។

ឯកឧត្តមបញ្ជាក់ថា សម្រាប់ខេត្តបន្ទាយមានជ័យ បានត្រៀមរួចជាស្រេច ក្នុងការទទួលពលករមកពីប្រទេសថៃវិញ គឺខេត្តបានត្រៀមលក្ខណៈរួចរាល់ហើយ ទាំងការបញ្ជូនពួកគេទៅធ្វើចត្តាឡីស័ក និងបញ្ជូនទៅកន្លែងព្យាបាលជំងឺកូវីដ-19 ក្នុងករណីមានវិជ្ជមាន ទៅតាមសេចក្តីណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ។

ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ទៀតថា បច្ចុប្បន្នខេត្តបន្ទាយមានជ័យ បានចាក់វ៉ាក់សាំងដល់ពលរដ្ឋបានជាង 27ម៉ឺននាក់ហើយ ខណៈកំពុងដំណើរការចាក់ជូនពលរដ្ឋ នៅក្នុងស្រុកចំនួន02ទៀត មានស្រុកថ្មពួក និងស្រុកស្វាយចេក លើពលរដ្ឋជាង6ម៉ឺននាក់៕សៅនៅ

You might like

Leave a Reply

Your email address will not be published. Required fields are marked *